យោងតាមសារព័ត៌មាន TMZ បានប្រាប់អោយដឹងថា Paris Jackson ដែលត្រូវជាកូនស្រីរបស់ស្តេចចំរៀង Pop Michael Jackson បានព្យាយាមសំលាប់ខ្លួន តែបានជួយសង្គ្រោះទាន់ពេលវេលាវិញ ។Debbie Rowe ដែលត្រូវជាម្តាយរបស់ Paris Jackson បានប្រាប់ថា Paris បានអារដៃខ្លួនឯងជាច្រើនកន្លែង បំរុងចង់សំលាប់ខ្លួន តែត្រូវក្រុមគ្រួសារដឹង និង បញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតនោះភ្លាមៗផងដែរ ។ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅវេលាម៉ោង ២ រំលងអាធ្រាត្យ ។ ពេលនេះ នាងកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋ Los Angeles ។
លោកយាយរបស់ Paris បាននិយាយថា នៅក្នុងវ័យ ១៥ ឆ្នាំរបស់នាង គឺពិតជាងាយទទួលរងសំពាធណាស់ ។ ចាប់តាំងពីឳពុករបស់នាង Michael Jackson បានស្លាប់ទៅ នាងប្រឈមមុខជាមួយការបាត់បង់ និង បញ្ហាស្មុគស្មាញជាច្រើនក្នុងគ្រួសារ ។
គួរបញ្ជាក់ផងដែរថា មុនពេលដែលនាងសំលាប់ខ្លួន នាងបានបង្ហោះសារមួយចំនួន បង្ហាញពីអារម្មណ៍ធុញថប់របស់នាងទៅលើ Twitter ដែលគេសន្មត់ថា ការសំលាប់ខ្លួនរបស់នាង ព្រោះតែភាពតប់ប្រមល់ និង បញ្ហាផ្លូវចិត្ត ៕

ដោយ ៖ លីលីប្រភព ៖ k14