នៅក្នុងអត្ថបទមុនៗ យើងបានណែនាំមិត្តអ្នកអានទាំងឡាយ ទស្សនានូវម៉ូដែលសម្លៀកបំពាក់ចម្រុះជាច្រើន របស់ក្រុមតារាជុំវិញពិភពលោក លើកនេះក៏មិនខុសលើកមុនៗប៉ុន្មាននោះដែរ ប៉ុន្ដែក្នុងអត្ថបទនេះ យើងសូមផ្ដោតទៅលើម៉ូដែលខោខៅប៊ោយខ្លីវិញម្ដង។ក្នុងបណ្ដាស្ទីលខាងក្រោម យើងសូមលើកយកការស្លៀកពាក់បែប street style របស់ Lee Dae Hee, Hyomin ( T-ara) , Hyomin, Park Sun-young, Dakota Fanning និង Lana Del Rey ។

/Lee Dae Hee បញ្ចេញភាពជា “អ្នកក្រ” របស់ខ្លួន ជាមួយនិងសម្លៀកបំពាក់ denim-on-denim ៖ ខោខៅប៊ោយខ្លី និងអាវ denim ដាច់រហែក បានជួយឱ្យនាងលេចធ្លោជាងគេ នៅព្រលានយន្ដហោះ។ វ៉ែតា ទូរស័ព្ទ កាបូប និងស្បែកជើង សុទ្ធតែមានពណ៌ខ្មៅដូចគ្នា។ /ស្រី​ស្អាត Hyomin (T-ara) ស្រស់ស្រាយ ផ្អែមល្ហែមដូចស្ករគ្រាប់ ជាមួយនិងពណ៌ផ្កាឈូក គួរឱ្យស្រឡាញ់។ អាវយឺតពណ៌ផ្កាឈូកខ្ចី និងកាបូបពណ៌ផ្កាឈូកចាស់ រួមផ្សំជាមួយនិងខោខ្លីសម្បូរដោយព្រុយ Hyomin កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។ /ចំណែក Luna (ឈ្មោះពិតរបស់​នាង​ គឺ Park Sun-young) មកពីកូរ៉េខាងត្បូង ប្រើប្រាស់អាវប៉ាក់ស្ដើង tank-top ពណ៌ស៊ីជំពូ និងខោខៅប៊ោយខ្លីដល់គល់ភ្លៅ ជាមួយនិងស្បែកជើងកែងពណ៌ខ្មៅ រំលេចដោយឌិន neon ពណ៌ខៀវ។  /Dakota Fanning ចេញកំសាន្ដក្រុងក្នុងឈុតអាវពណ៌សស្ដើង ដៃខ្លី ចងចុងអាវ និងខោខៅប៊ោយខ្លីដ៏សាមញ្ញ ដែលនេះគឺជាស្ទីលទាន់សម័យគ្រប់ជំនាន់។ ចំណែកសម្ភារៈដូចជាស្បែកជើង វ៉ែតា និងកាបូប ក៏មានពណ៌ស្រាលស្រទន់ បង្ហាញភាពជានារីភេទ។ /មួកកាតឹប និងស្បែកជើងកីឡា គឺជាសម្ភារៈមិនអាចខ្វះបានចំពោះ  Lana Del Rey។  ស្រីស្អាតរូបនេះ បង្ហាញខ្លួនក្នុងឈុតអាវដៃវែងក្រឡាពណ៌ខៀវ  ក្រហម  និងខោខៅប៊ោយខ្លីបញ្ចេញហោប៉ៅ ប្រកបដោយភាពមាំមួន ប្លែកភ្នែក។

ដោយ ៖ តារាប្រភព ៖ K14