ថៃ ៖ យោងតាមការចុះផ្សាយរបស់ thaistarnews បានឲ្យដឹងថា មានតារាសម្តែងចំនួន ៦ ដួង ទាំងសង្ហាហើយកំពុងល្បីឈ្មោះខ្លាំងទៀត ប៉ុន្តែពួកគាត់បែរជាមិនទាន់រកបានគូស្រករនៅឡើយទេ ។ នៅក្នុងចំណោមអ្នកទាំង ៦ នោះគឺមានដូចជា លោក Pope thanawat, Boy Pakorn, James jirayu, James ma, Tono Pakin និងលោក Toey Pongsakorn ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
១. លោក Boy Pakorn
អ្នកម្តាយតារាសម្តែងរូបនេះចង់អោយលោករៀបការ ប៉ុន្តែគាត់មិនទាន់មានសូម្បីសង្សារម្នាក់ក្នុងពេលនេះ ។

២. លោក James jirayu
លេចធ្លាយព័ត៌មានស្នេហាជាច្រើន ប៉ុន្តែទីបំផុត តារាសម្តែងវ័យក្មេង រូបសង្ហាមួយនេះ បញ្ជាក់ថា ខ្លួននៅមិនទាន់មានសង្សារនៅឡើយទេ ។

៣. លោក James ma
តារាសម្តែងរូបនេះចង់ផ្តោតលើការងារជាមុនសិន មុននឹងគិតរឿងស្នេហាតាមក្រោយ ។

៤. លោក Toey Pongsakorn
ដោយសារតែឃើញថា សម្តែងរឿងជាមួយគ្នាហើយសមគ្នា ទើបហ្វេនគាំទ្រឲ្យលោកចាប់ផ្តើមស្នេហាជាមួយនិងនាង Cheer Tikhampohn ។

៥. លោក Tono Pakin
តាំងពីលែងលះជាមួយអតីតភរិយានាង Tangmo រួចមក តារាសម្តែងរូបនេះនៅមិនទាន់មានអ្នកណាក្នុងចិត្តនៅឡើយ ។

៦. លោក Pope thanawat
វ័យដល់ទៅ ៣៥ ឆ្នាំទៅហើយ ប៉ុន្តែតួប្រុសក្នុងរឿង បុព្វេសន្និវាស នៅមិនទាន់មានសង្សារនៅឡើយ ប៉ុន្តែអ្នកគាំទ្រសង្ស័យថា លោកកំពុងតែជាប់ចិត្តជាមួយនិងនាង Diana Flipo ៕

ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews