4K ជាក្រុមដែលទើបនឹងមកថ្មីកំពុងតែស្វែងរកចំណុចខ្សោយក្នុងការចាប់យកបេះដូងរបស់ប្រិយមិត្ត។ ហើយកាលពីពេលថ្មីៗនេះពួកគេបានចេញផ្សាយនូវវីដេអូចម្រៀងទី ១ របស់គេដែលមានចំណងជើងថា Rocking Girl នៅលើ Youtube ក៏ដូចជានៅលើ Fan Page Facebook ផងដែរ។/ក្រុមពន្លកថ្មីដែលមានសមាជិកជាបុរស ៤ រូបនេះគឺសុទ្ធសឹងតែជាអ្នកដែលចេះលេង Giutar Acousticបានយ៉ាងស្ទាត់ជំនាញ ហើយគេបានប្រើប្រាស់តន្រ្តីបែប Acoustic នេះដើម្បីទាក់យកចិត្តអ្នកស្ដាប់ដែលកំពុងតែធុញទ្រាន់ជាមួយនឹងតន្រ្តីបែបញ៉ាក់កន្រ្តាក់គ្រប់ពេលវេលា។ គេអាចសង្កេតឃើញថាភាពទន់ភ្លន់នៃដូរ្យតន្រ្តីគឺប្រៀបដូចបានជាសម្រស់នារីស្រស់ស្អាតមា្នក់ដែលអ្នកចម្រៀងកំលោះទាំង ៤ ច្រៀងរៀបរាប់ដូច្នោះដែរ។សម្រាប់ការចេញផ្សាយវីដេអូចម្រៀងនេះផងដែរអ្នកនាំពាក្យរបស់ Choeun Entertainment បានប្រាប់ថា 4K នឹងអាចទទួលបានការគាំទ្រក្រាស់ក្រែលជាមួយនឹងតន្រ្តីដែលជាទីពេញចិត្តរបស់យុវវ័យ ហើយជាពិសេសគឺអ្នកដែលកំពុងមានស្នេហា។

ដោយ៖ នីតាប្រភពពី៖ Allkpop