កាលពីពេលថ្មីៗនេះ Chris Brown ទើបនឹងបានចេញនូវបទចម្រៀងថ្មីរបស់គេដែលមានចំណងជើងថា Bitch I'm Paid ដែលអ្នកទាំងអស់គ្នាគេមើលទៅឃើញថាបទចម្រៀងនេះគឺបែបប្រហែលជាគេចង់ដៀលដល់ Rihanna ដែលជាសង្សារចាស់របស់ខ្លួនហើយមើលទៅ។/បើនិយាយទៅ Chris Brown ទើបតែនឹងឡើងកូដវិញប៉ុន្មានខែប៉ុណ្ណោះក្រោយពេលបាត់មុខប៉ុន្មានឆ្នាំមូលហេតុដែលនាំអោយគេបាត់មុខគឺដោយសារតែមុនថ្ងៃទទួល Grammy កាលពីឆ្នាំ ២០០៩ តារាចម្រៀង Chris Brown ដែលកំពុងតែមានសម្ព័ន្ធស្នេហាជាមួយ Rihanna បានបង្កជម្លោះជាមួយនឹងនាង Rihanna ដែលជាសង្សាររហូតដល់មានការប្រើហិង្សាទៅលើ Rihanna ក្រោយមកតុលាការបានកាត់ទោសអោយ Chris ដើរលាងបង្គន់ និងបោសសំរាមក្នុងសហគមន៍ចំនួន ៦ ខែ។ Chris Brown បានត្រលប់មកសិល្បះវិញកាលពីប៉ុន្មានខែមុនដោយបានឈ្នះពានរង្វាន់ Grammy ជាមួយនឹងបទចម្រៀងដែលច្រៀងជាមួយនឹង Rihanna ហើយបើមើលទៅ Rihanna ក៏បានលើកលែងទោសអោយអតីតមិត្តប្រុសរូបនេះផងដែរ។ តែចំពោះបទចម្រៀង Bitch I'm Paid នេះវិញវាដូចជាមានលក្ខណដៀលបញ្ឆិតបញ្ឆៀងដែលនាំអោយគេគ្រប់គ្នាយល់ថា Chris គឺចង់តិះដៀលដល់ Rihanna។ 

ដោយ៖ Blankប្រភពពី៖ hollywoodlife