ខ្ញុំបានទទួលសារមួយតាមរយៈទូរសព្ទដៃដែលបានបរិយាយថាលេខទូរសព្ទរបស់ខ្ញុំបានឈ្នះជាប្រាករង្វាន់ ៩៨០ ០០០ ផោន (១ ៥១២ ២៧៧ ដុល្លារអាមេរិក) ពីកម្មវិធីឆ្នោតផ្សងសំណាងតាមInternet ទូរសព្ទរបស់ Coca Cola។/ដើម្បីទទួលបានរង្វាន់ក្នុងសារនោះបានបញ្ជាក់អោយខ្ញុំផ្ញើនូវពត៌មានផ្ទាល់ខ្លួនដូចជា ឈ្មោះ លេខទូរសព្ទ និង E-mail ជាដើមដោយផ្ញើទៅកាន់អាសយដ្ឋាន E-mail wncola@live.com ហើយខ្ញុំមានសំណួរមួយចង់សួរថា តើអ្នកនឹងធ្វើបែបណាប្រសិនបើអ្នកជាខ្ញុំ?និយាយអោយត្រង់ទៅចុះថាខ្ញុំពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលណាស់។ ហើយខ្ញុំក៏គិតថាយើងទាំងអស់គ្នាអោយតែជួបរឿងដែលគេអោយលុយ Free បែបនេះគឺមានអារម្មណ៍ដូចគ្នា។ គ្រប់គ្នាសុទ្ធតែចង់បានប្រាក់ ប៉ុន្តែខ្ញុំចាប់ផ្ដើមឆ្ងល់ថាហេតុអ្វីបានជាគេមានលេខទូរសព្ទរបស់ខ្ញុំ? ហើយហេតុអ្វីបានជាកម្មវិធីផ្ដល់រង្វាន់បែបនេះតែបែជាប្រើ E-mail ដែលមិនចេញពីគេហទំព័រ Coca Cola ទៅវិញ? ខ្ញុំបានចាប់ផ្ដើមចូលទៅក្នុង Google ហើយស្វែងរកពត៌មានលំអិតដោយសរសេរក្នុងប្រអប់ស្វែងរកថា Coca-Cola Int’l Mobile Draw ហើយអ្វីដែលខ្ញុំទទួលបានមកវិញគឺថាមានមនុស្សជាច្រើនណាស់មកហើយដែលគេធ្លាប់ត្រូវបានទទួលសារបែបនេះ។ការពិតទៅវាគឺជាដំណឹងបោកប្រាស់យ៉ាងពិតប្រាកដ! វាគ្មានទេលុយដែលហោះមក Free Free ហើយទោះជាមានក៏វាមិនមករកយើងដោយងាយស្រួលេពកបែបនេះនោះដែរ។ ប្រសិនបើអ្នកធ្វើតាមអ្វីដែលគេប្រាប់ដោយផ្ញើពត៌មានផ្ទាល់ខ្លួនទៅនោះ បន្ទាប់មកគេនឹងសុំអ្នកអោយផ្ញើជាប្រាក់មួយចំនួនដើម្បីជាសោហ៊ុយក្នុងការបំពេញឯកសារ តែលោកអ្នកគួរយល់ថាតើមានបញ្ហាអ្វីកើតឡើងក្រោយពេលដែលអ្នកបញ្ជូនប្រាក់ទៅអោយគេនោះ? វាគឺធម្មតា Boom គេយកប្រាក់នោះហើយគឺទៅបាត់ដោយគ្មានដំណឹង។ អ្នកនឹងមិនបានទទួលប្រាក់អ្វីសូម្បីតែមួយរៀលពីពួកគេនោះទេ។ ជាការពិតដែលខ្ញុំក៏ធ្លាប់បានទទួលសារដំណឹងប្រភេទនេះដូចគ្នាកាលពីខ្ញុំនៅប្រើបណ្ដាញE-mail របស់ Yahoo ប៉ុន្តែក្រោយពេលដែលខ្ញុំបានផ្លាស់មកប្រើប្រាស់ Gmail មកវាគ្មានការផ្ញើសារបែបនេះមកទៀតនោះទេ។ ដូចនេះហើយចំពោះអ្នកប្រើប្រាស់ E-mail ខ្ញុំអោយយោបលថាគួរតែផ្លាស់មកប្រើ Gmail វិញល្អជាង។ប៉ុន្តែសម្រាប់សារវាយប្រហារតាមទូរសព្ទដៃគឺវាជាវិធីថ្មីរបស់ជនខិលខូចទាំងនោះ។ ខ្ញុំមិនបានដឹងទេថាមានមនុស្សប៉ុន្មាននាក់ធ្លាប់ត្រូវគេបោកជាមួយនឹងបរិបទបែបនេះ តែខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាអោយប្រយ័ត្នមុននឹងជឿជាក់លើអ្វីមួយដែលអ្នកមិនដឹងខ្លួនហើយទំនងជាមានប្រភពមិនប្រាកដ។ ខ្ញុំសង្ឃឹមថានឹងមិនមាននរណាម្នាក់ត្រូវបានគេបោកនោះទេ ហើយប្រសិនបើអ្នកពិតជាស្រលាញ់មិត្តក៏ដូចជាមនុស្សនៅជុំវិញខ្លួនអ្នក សូមមេត្តាអ្នកជួយផ្សព្វផ្សាយពីដំណឹងនេះផង។ហើយខាងក្រោមនេះគឺជាសារដែលខ្ញុំបានទទួល៖

/

អត្ថបទដោយ៖ Khmerbird