បន្ទាប់ពីរយៈពេល ៥ខែចេញត្រយូង ចេកមួយដើមរបស់កសិករម្នាក់ បានបញ្ចេញផ្លែរហូតដល់ ២០០ស្និត និងមានប្រវែងជាង ២ម៉ែត្រ ហើយវានៅតែបន្ដចេញផ្លែ។

រយៈពេលជាច្រើនថ្ងៃមកនេះ ប្រជាជនជាច្រើនបាននាំគ្នាមកកាន់ផ្ទះរបស់លោក Pham Duc Vuong ដែលមានទីលំនៅ នៅក្នុងភូមិទី ២ ឃុំ Thanh Ha ស្រុក Thanh Chuong ខេត្ត Nghe An ប្រទេសវៀតណាម ដើម្បីស្វែងយល់ពីចេកមួយស្ទងដែលមានប្រវែងរហូតជាង ២ម៉ែត្រ និងមានផ្លែដល់ទៅ ជាង ២០០ស្និត។
លោក Pham Duc Vuong បានអោយដឹងថា គាត់បានដាំចេកនេះកាលពីជាងមួយឆ្នាំមុន។ ក្រោយពីដាំ គាត់មិនបានថែទាំជាពិសេសនោះទេ ប៉ុន្ដែកាលពី ៥ខែមុន ចេកនេះបានចេញត្រយូង ហើយវាកាន់តែវែងពីមួយថ្ងៃទៅមួយថ្ងៃ៕
width=417width=417width=418
ដោយ ៖ សូរីយ៉ាប្រភព ៖ k14