នៅក្នុងការសំភាសន៍ថ្មីៗនេះជាមួយ NBC, CEO របស់ Apple គឺលោក Tim Cook បានបង្ហាញឲ្យដឹងថា នៅថ្ងៃខាងមុខផលិតផលមួយចំនួនរបស់ Apple នឹងត្រូវផ្ទេរយកទៅផលិតនៅអាមេរិចវិញ ជំនួសការដែលផលិតនៅចិនដូចសព្វថ្ងៃនេះ។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសចិនគឺជាកន្លែងដែលផលិតបរិមាណដ៏ច្រើនមួយពី iPhone, iPad ឲ្យ Apple។
នៅក្នុងការសន្ទនានោះផងដែរ គាត់មិនបាននិយាយច្បាស់ថា ផលិតផលណាខ្លះដែលនឹងត្រូវយកទៅផលិតនៅអាមេរិចវិញ ក្រៅពីការផ្តល់យោបល់ពីស៊េរីផលិតផល Mac។ មូលហេតុនៃការប្តូរទីតាំងក្នុងការផលិតនេះមកពី Foxconn ប្រទេសចិន ថ្មីៗនេះត្រូវបានឡើ់ងតុលាការតាមរយះការប្តឹងពីបណ្តាអង្គការក្រៅរដ្ឋាភិបាល ពីបទជួលកំលាំងពលកម្មមិនទាន់គ្រប់អាយុ និងផ្គត់ផ្គង់លក្ខខណ្ឌធ្វើការមានការលំបាក។
Foxconn ចិនគឺជាកន្លែងផលិតឧបករណ៍ជាច្រើនរបស់ Apple
Tim Cook បាននិយាយថា iPhone សព្វថ្ងៃនេះលែងជានិមិត្តរូបរបស់អាមេរិចទៀតហើយ ពេលដែលវាត្រូវបានផលិតនៅប្រទេសផ្សេង។ ដោយហេតុនេះហើយទើប Apple បានចំណាយប្រាក់ដល់ 100 លានដុល្លារ សំរាប់ចរន្តនៃការដំឡើងថ្មី ហើយនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ 2013។

CEO Tim Cook ក្នុងកិច្ចសំភាសន៍ជាមួយ NBC
ដោយ៖ សិលាប្រភព៖ k14