ស្មាតហ្វូន Xiaomi Mi Mix ជំនាន់ទីពីរនេះនឹងមានរូបរាងពិសេសជាងជំនាន់ទីមួយទៅទៀត។

/

នៅពេលទីផ្សារស្មាតហ្វូន កាន់តែគួរឱ្យធុញទ្រាន់ Xiaomi បានធ្វើឱ្យមានការចាប់អារម្មណ៍ថ្មី ដោយស្មាតហ្វូន Mi Mix  ដែលមានរូបរាងគួរចាប់អារម្មណ៍។ នេះគឺជាស្មាតហ្វូនដែលមិនមានគែមខាងលើ ហើយគែមទាំងសងខាង មានសភាពមហាស្ដើង។ អេក្រង់របស់ស្មាតហ្វូននេះ គ្របដណ្ដប់ផ្ទៃខាងមុខច្រើនជាង ៩១%។

/

មិនទាន់អស់ចិត្ត ថ្មីៗនេះ នៅលើអ៊ីនធឺរណែត គេឃើញមានរូបភាពមួយចំនួនដែលត្រូវបានគេជឿថាជារបស់ Xiaomi Mi Mix ជំនាន់ទីពីរ។ ស្មាតហ្វូននេះ មានរូបរាងស្រស់ស្អាតជាងរាមច្បងរបស់ខ្លួន ខណៈអេក្រង់គ្របដណ្ដប់លើផ្ទៃខាងមុខ ១០០%។

/

ប្រការនេះមានន័យថា អ្នកនឹងមិនឃើញគែមទាំងឡាយនៅផ្នែកខាងមុខ ព្រោះទាំងអស់សុទ្ធតែអេក្រង់។ ជាងនេះ ប្រដាប់បន្លឺសម្លេង កាមេរ៉ាមុខជាងដើម បានបាត់ខ្លួន ទុកកន្លែងឱ្យអេក្រង់ដែលមានរីសូលូសឹន 2K។

/

ដោយសារតែមានរូបរាងពិសេសបែបនេះ ទើប Mi Mix 2 មានទីតាំងដាក់កាមេរ៉ាមុខខុសពីគេ។ កាមេរ៉ាខាងមុខត្រូវបានដាក់បង្កប់នៅលើក្បាលទូរស័ព្ទ ហើយវានឹងបង្ហាញខ្លួន នៅពេលអ្នកបើកកាមេរ៉ាខាងមុខដើម្បីថតសែលហ៊្វី។ កាមេរ៉ាមុខក៏នឹងមានភ្លើង flash LED ផងដែរ។

ចំណែកកាមេរ៉ាក្រោយរបស់ Mi Mix 2 នឹងជាកាមេរ៉ាភ្លោះ។ សេនសឺរស្កេនក្រយៅដៃនឹងត្រូវបំពាក់នៅលើអេក្រង់ ដូច្នេះ អ្នកប្រើប្រាស់នឹងមិនចាំបាច់ត្រូវការប៊ូតុង Home រឹង។

/

យ៉ាងនេះក្ដី ព័ត៌មានក្រៅពីនេះ មិនទាន់ត្រូវបាន Xiaomi បង្ហើបឱ្យដឹងនៅឡើយ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Gizmochina