ជាទូទៅ យើងតែងចង់ក្លាយជាអ្នកដែលមានសមត្ថភាពមិនធម្មតា ប៉ុន្ដែ Conner (៨ឆ្នាំ) និង Cayden Long(៦ ឆ្នាំ) រស់នៅក្នុងរដ្ឋ Tennessee ​អាមេរិក បែរជាតស៊ូដើម្បីអោយដូចទៅនឹងមនុស្សធម្មតា។
/
ពីរនាក់បងប្អូន Conner និង Cayden
Cayden ត្រូវបានគ្រូពេទ្យពិនិត្យឃើញថាមានជម្ងឺខួរក្បាលកាលពីមានអាយុ ៤ខែ។ Cayden មិនអាចធ្វើដំណើរ ជិះកង់ ឬហែលទឹកបាននោះទេ។ ប៉ុន្ដែបងប្រុសរបស់ Cayden គឺ Conner បានបំពេញបំណងរបស់ Cayden ជានិច្ច និងអាចជួយអោយ Cayden បានចូលរួមក្នុងការរត់ប្រណាំងនៅឯកម្មវិធីកីឡា “Nashville Triathlon” ​ដែលត្រូវបានគេធ្វើឡើងនៅភាគខាងត្បូងអាមេរិក។
/
/
Conner បានធ្វើជា ជើង សម្រាប់ប្អូនក្នុងការរត់ប្រណាំង
ជារៀងរាល់ថ្ងៃ Cayden នៅតែទៅរៀននៅសាលាពិសេស។ Cayden មានរទេះសម្រាប់អ្នកពិការមួយគ្រឿង និងប្រើប្រាស់ភាសាកាយវិការដើម្បីធ្វើទំនាក់ទំនង។ ចំណែក Conner វិញ គេស្រឡាញ់ប្អូនខ្លាំងណាស់។ Conner ថ្លែងថា ៖ ប្អូនខ្ញុំពិតជាមនុស្សកំប្លែងណាស់ គេងាយនិងស្និទ្ធស្នាល និងមិនដែលខឹងនឹងខ្ញុំទេ។
/
Conner ថែមទាំងអាចជួយបំពេញបំណងរបស់ប្អូនក្នុងការលេងទឹកផងដែរ
ពុកម្ដាយរបស់ក្មេងទាំងពីរនេះ គឺលោក Jeff Long និងអ្នកស្រី Jenny Long ថ្លែងថា ៖ កូនប្រុសរបស់ខ្ញុំ មានការតស៊ូ និងមានកម្លាំងចិត្ដរឹងមាំខ្លាំងណាស់។ ខ្ញុំតែងគាំទ្រគេជានិច្ច។ ចំណែកកូនប្រុស Conner ថ្លែងថា ៖ សូមកុំនិយាយថា ៖ មិនអាច។ ពួកគេជាក្មេងគួរអោយអាណិតស្រឡាញ់ណាស់ មែនទេមិត្តអ្នកអានទាំងឡាយ ?
ដោយ ៖ សូរីយ៉ាប្រភព ៖ K14