ទស្សនាវដ្ដី Time Megazine របស់សហរដ្ឋអាមេរិកបានចុះផ្សាយថាពាក្យថា Gangnam Style Lyricឬបកប្រែមកជាភាសាខ្មែរថា ទំនុកច្រៀងបទ Gangnam Style គឺជាអ្វីដែលអ្នកប្រើប្រាស់ Internetបានស្វែងរកក្នុង Google ច្រើនជាងគេបំផុតនៅក្នុងឆ្នាំ ២០១២ នេះ។
បទចម្រៀង Gangnam Style របស់ Psy ដែលចេញកាលពី ៥ ខែមុនត្រូវបានគេស្គាល់តាមរយៈការចេញផ្សាយជាសាធារណៈក្នុងទំព័ររបស់ YG Family រួមជាមួយ Allkpop ក៏ដូចជា Soompi បានធ្វើអោយមានការភ្ញាក់ផ្អើលដល់ពិភពលោកទាំងមូល ដោយបទចម្រៀងនេះជាចម្រៀងញ៉ាក់កន្រ្តាក់អារម្មណ៍ប្លែកជាមួយនឹងក្បាច់រាំ ហើយជាមួយគ្នានេះផងដែរដោយសារតែបទចម្រៀងនេះត្រូវបានគេច្រៀងជាភាសាកូរ៉េ ទើបធ្វើអោយអ្នកស្ដាប់ភាគច្រើនបានស្វែងរក ទំនុកច្រៀងនៅលើ Googleព្រោះចង់ដឹងពីអត្ថន័យបទចម្រៀង។
ក្នុងរយៈពេល ៥ ខែបទចម្រៀង Gangnam Style របស់ Psy បានវ៉ាដាច់ Baby របស់ Justin Bieberនៅលើ Youtube ជាមួយនឹងចំនួននៃការចូលមើលជាង ៩៦០ លានដង ហើយបទចម្រៀងនេះក៏ជាបទចម្រៀងដែលមានគេចូលចិត្តច្រើនបំផុតផងដែរនៅលើ Youtube៕
ដោយ៖ ម៉ូកាប្រភពពី៖ K14