Harry Style សមាជិកក្រុមចំរៀង One Direction ត្រូវបានគេដឹងថា ធ្លាប់ជាអតីតមិត្តប្រុសរបស់តារាចំរៀងស្រី Taylor Swift ហើយក៏បានជាប់ស្នាមស្នេហ៍ រហូតមកទល់ពេលនេះ ។ ថ្មីៗនេះHarry Styles ត្រូវបានគេប្រទះនៅជាមួយនិងស្រីស្អាតម្នាក់ ។

Harryស្រីស្អាតដែលត្រូវបានគេប្រទេះឃើញថា បានណាត់ជួបញ៉ាំបាយពេលល្ងាច ជាមួយនិងកំលោះHarry Styles នេះត្រូវបានគេស្គាល់ថាឈ្មោះ  Kendall Jenner ជាប្អូនស្រីរបស់ Kim Kardashian ។នៅក្នុងរូបថតគេបានឃើញ Harry Styles រត់ចេញពីទ្វារក្រោយចូលឡាន ទាំងមេឃកំពុងភ្លៀងជាមួយនិងស្រីស្អាត Kendall Jenner ។

Harryបើតាមប្រភពព័ត៌មានច្បាស់ការមួយបានអោយដឹងថា អ្នកទាំងពីរបានជួបគ្នានៅ ក្នុងកម្មវិធីបញ្ចេញសមត្ថភាព X-Factor របស់អាមេរិច ដែលធ្វើអោយពួកគេ ទាក់ទងគ្នាដល់ពេលនេះ ។ យ៉ាងណាមិញពួកគេទាំង ២ មិនទាន់បញ្ជាក់អំពីទំនាក់ទំនងរបស់ពួកគេនៅឡើយ ៕ 

ប្រែសម្រួល ៖ លីលីប្រភព ៖ k14