ភ្នំពេញ៖ តារាចម្រៀងស្រគត់ស្រគំ ឈិត សុវណ្ណបញ្ញា ទើបនឹងចេញអាល់ប៊ុមជាមួយ លោក ហ្សូណូ និង លោក ឆន សុវណ្ណរាជ ដែលហាក់កំពុងទទួល ការគាំទ្រពីសំណាក់យុវវ័យ ។ វត្តមានក្នុងកម្មវិធី តំបន់យុវវ័យ របស់ស្ថានីយទូរទស្សន៍ហង្សមាស ឈិត សុវណ្ណបញ្ញា បានធ្វើឲ្យអ្នកទស្សនា ប្លែកភ្នែកចំឡែកអារម្មណ៍មិនតិចទេ នៅពេលដែលតារាស្រីស្រស់ស្អាត បានបន្ថែមជាមួយសមាជិក ក្រុមរាំដល់ទៅ៨នាក់ ជាមួយនិងសម្លៀកបំពាក់ ដ៏ស្រស់ស្អាតមិនចាញ់ ទេព បូព្រឹក្ស ប៉ុន្មានឡើយ។
ឈិត សុវណ្ណបញ្ញា តែងមានស្ទីលរាំចំឡែកជាងគេ ដោយសារនាងចូលចិត្ត ពាក់ស្បែកជើងកែងចោត កែងស្រួចៗ រាំ ទស្សនិកជនដែលបានឃើញនាងរាំ សុទ្ធតែសរសើរ ថារាំបានស្អាតល្អគួរឲ្យស្រឡាញ់ និងគ្មានក្បាច់កាចៗដូច ទេព បូព្រឹក្ស ទេ។
ឈិត សុវណ្ណបញ្ញា ដែលទើបទទួលបាន បទចម្រៀងជាបទភ្លេងថ្មី ដែលនិពន្ធដោយខ្លួនឯងមិនចំឡងពីគេ ហើយក៏ជាស្នាដៃដឹកនាំសម្ដែងដំបូង ដោយកវី សុខ ចាន់ផលផងដែរ ។
ជំនួបផ្ទាល់ជាមួយ Looking TODAY នៅស្ថានីយទូរទស្សន៍ហង្សមាស ឈិត សុវណ្ណបញ្ញា បានរៀបរាប់ទាំងអារម្មណ៍ សប្បាយរីករាយថា នាងមានអារម្មណ៍រំភើប ដែលបានបកស្រាយបទថ្មី នាងនឹងព្យាយាមរកអ្វីដែលថ្មីៗ មកបំរើអារម្មណ៍ទស្សនិកជន ដែលតែងតែគាំទ្រនាង ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល