នៅក្នុងកម្រងម៉ូដែលសម្លៀកបំពាក់ដ៏សាមញ្ញបែបបុរស( menswear) ខាងក្រោម របស់អ្នកបង្ហាញម៉ូដ និងជាអ្នករចនាដ៏ល្បីល្បាញ Jayne Min បង្ហាញថា វាស័ក្ដិសមទៅនឹងបណ្ដានារីទាន់សម័យ និងជានារីដែលមានលក្ខណៈរឹងមាំ។Jayne Min ដែលជានិមិត្តរូបម៉ូដែលដ៏ល្បីរបស់កូរ៉េខាងត្បូង តែងត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង ពិសេសគឺក្រុមអ្នកប្រមាញ់រូបថត នៅរាល់ពេលដែលនាងចេញទៅខាងក្រៅ។ Jayne Min  មិនត្រឹមតែប្រើប្រាស់សម្លៀកបំពាក់ ឬសម្ភារៈដែលមានតម្លៃថ្លៃ របស់បណ្ដាក្រុមហ៊ុនធំៗ ដូចជា Céline, Balenciaga, Saint Laurent, Prada, MiuMiu, Phillip Lim, Acne, Cartier ប៉ុណ្ណោះទេ នាងថែមទាំងជាម្ចាស់សម្លៀកបំពាក់ និងសម្ភារៈយ៉ាងច្រើនដ៏គួរឱ្យភ្ញាក់ផ្អើល ដែលជាផលិតផលមានចំនួនកំណត់របស់ក្រុមហ៊ុនធំៗខាងលើ ដោយមិនមែនអ្នកណាក៏អាចធ្វើបានដូចនាង សូម្បីតែអគ្គនាយកផ្នែករចនា ឬកំពូលអ្នកច្នៃម៉ូដរបស់ Vogue, Happer's Bazaar ឬ Elle ។ល។ជាអ្នករចនាម៉ូដែលសម្លៀកបំពាក់សេរី នៅ California អាមេរិក និងបានចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យម៉ូដែលតាំងពីឆ្នាំ ២០០៩ មកដល់ពេលនេះ blog “Stop It Right Now” របស់ Jayne Min មានអ្នកគាំទ្រយ៉ាងច្រើន រួមនិងការតាមដានពីមនុស្សរាប់សែននាក់ នៅលើទំព័រ Instagram, Lookbook និង Blog Lovin' ។ ដោយសារតែមានមុខមាត់ស្រស់ស្អាតបែបអាស៊ី បូកនិងការលេងសម្លៀកបំពាក់របស់ខ្លួន Jayne Min ក្លាយជានារីម្នាក់ដ៏ល្បីឈ្មោះ។Jayne Min មិនត្រឹមតែជានិមិត្តរូបនៃម៉ូដែលសម្លៀកបំពាក់សម្រាប់ស្ដ្រីប៉ុណ្ណោះទេ នាងថែមទាំងស័ក្ដិសមក្នុងការស្លៀកពាក់បែបបុរសផងដែរ ដូច្នេះ Jayne Min ក៏ត្រូវបានទស្សនាវដ្ដី Complex ជ្រើសរើសជានារីម្នាក់ក្នុងចំណោម ២៥នាក់ ដែលស្លៀកពាក់បែបបុរស បានស្អាតបំផុតក្នុងលោកផងដែរ៕

/

 

/

/

/

 

 ដោយ ៖ តារាប្រភព ៖ K14