ព្រះចន្ទប្រហែលជាមិនធ្វើឲ្យមានរញ្ជួយដីទេ តែផែនដីអាចធ្វើឲ្យមានរម្ជួយនៅឋានព្រះចន្ទទេដឹង។ សំរាប់ការពន្យល់បកស្រាយ យើងបានធ្វើបទសំភាសលោក   Geza Gyuk អគ្គនិយកអាវកាសនៅ Adler Planetarium និងជាអ្នកស្រាវជ្រាវអាវកាសនៅសាកលវិទ្យាល័យ ឈីកាគោ។

លោកបាននិយាយថា វាអាចទៅរួចដែលព្រះចន្ទអាចធ្វើឲ្យមានរំជួយដី ប៉ុន្តែពុំទាន់មានភស្តុតាងណាបានកើតឡើងនៅឡើយ។ នៅពេលដែលព្រះចន្ទមានទំនាញទៅលើផែនដី  កំលាំងនោះមានភាពខ្សោយ បើប្រៀបធៀបនឹងទំនាញរបស់ផែនដីលើព្រះចន្ទវិញ។ តាមការពិតទៅរម្ជួយផែនដីដែលកើតមានជារឿយៗ គឺដោយសារតែចលនារំកិលរបស់ដុំថ្មដែលនៅជំរៅផែនដី។ ហេតុនេះហើយបានជាផែនដីយើងមិនធ្លាប់ទទួលរងរម្ជួយដីដោយសារព្រះចន្ទ៕

ដោយ៖ រិនដូ

ប្រភព៖ .lifeslittlemysteries.