កាលពីពេលថ្មីៗនេះ នៅក្នុងជំនួបមួយជាមួយក្រុមអ្នកគាំទ្រ Fan Bingbing បានបង្ហើបពីបុរសនៅក្នុងក្ដីស្រមៃរបស់ខ្លួន នោះគឺ Nicky Wu (Ng Kei-Lung / 吴奇隆 )។ ក្នុងជំនួបដែលមានកិច្ចសម្ភាសមួយនេះ ក្រុមអ្នកយកព័ត៌មានបានប្រើប្រាស់ សំនួរដ៏អស្ចារ្យ ដើម្បីធ្វើឱ្យការជួបជុំនេះកាន់តែមានអត្ថន័យ ដោយពួកគេបានលើកយកតារាប្រុសជាច្រើនរូបមកឱ្យ Fan Bingbing ធ្វើការជ្រើសរើស ជា ស្នេហាមួយរាត្រី។
នៅពេលត្រូវបានអ្នកសម្ភាស លើកយកតារាប្រុសមួយចំនួន ដែលមានរូបរាងសង្ហា នៅក្នុងក្រុម The Little Tigers ( 小虎隊 ) សម្រាប់ឱ្យ Fan Bingbing ធ្វើការជ្រើសរើស ពេលនោះ កំពូលស្រីស្អាតរូបនេះ ថ្លែងថា ៖ Banny Chen (陈志朋 ) ជាបុរសមិនសូវមាត់ក , Alec Su ( 苏有朋) ដូចជាស្ដាប់បង្គាប់ណាស់។ កាលពីមុនខ្ញុំមិនយល់ប៉ុន្មាននោះទេ ពីអត្ថន័យ ចរិត ប៉ុន្ដែខ្ញុំយល់ថា Nicky Wu ជាបុរសដែលមានចរិតល្អ និងសង្ហាបំផុត។ គាត់ជាបុរសក្នុងសុបិនរបស់ខ្ញុំ។ ប្រសិនបាននៅក្បែរគាត់មួយរាត្រី គឺពិតជាពេញចិត្តខ្លាំងណាស់។

ដោយ ៖ វិសាលប្រភព ៖ VE