ទស្សនិកជនធ្លាប់តែបានទស្សនា ការប្រកួតកីឡាដែលចូលរួមប្រកួតដោយ កីឡាករកីឡាការនីអាជីព តែពេលនេះ នៅឯកូរ៉េបានបង្កើតកម្មវិធី ប្រកួតកីឡាអត្តពលកម្មមួយ ដែលអ្នកចូលរួមប្រកួត គឺជាតារាៗល្បីៗរបស់ KPOP តែម្តង ។ការប្រកួតកីឡានេះ មានឈ្មោះថា  Idol Star Athletics Championship ដែលមានតារាៗចូលរួមសរុប ១៦០ នាក់មកពីក្រុមចំរៀងដូចជា 2AM, miss A, B2ST, INFINITE, MBLAQ, ZE:A, SECRET, Rainbow, Girl's Day, A Pink, Dal Shabet, TEEN TOP, B1A4, EXO, Crayon Pop, VIXX និងជាច្រើនទៀត ។ការប្រកួតនឹងចាប់ផ្តើមថត នឹងធ្វើឡើង នៅឯកីឡាដ្ឋាន Gyeonggido នៅថ្ងៃទី ៣ កញ្ញា ខាងមុខនេះ ដែលមានវិញ្ញាសារដូចជា លោតចំងាយ រត់ប្រណាំង ទាត់បាល់ជាដើម ៕

width=470

ដោយ ៖ លីលីប្រភព ៖ allkpop