ការសិក្សាលើផ្ទាំងទឹកកកកន្ទុយប៉ូលទ្វីបអង់តាក់ទិច ប្រវែង ៣៦៤ ម៉ែត្របានបង្ហាញអោយឃើញថាកាលពីអតីតកាលកំដៅរបស់ផែនដីគឺក្ដៅជាងនេះទៅទៀត ប៉ុន្តែសម្រាប់ពេលនេះវាកំពុងតែឈានទៅរកភាពក្ដៅដូចកាលពីមុនវិញហើយ និយាយរួមគឺមុនពេលដែលអាកាសធាតុលើផែនដីក្ដីដូចសព្វថ្ងៃនេះ គឺវាធ្លាប់ក្ដៅជាងនេះទៅទៀតកាលពីអតីតកាល។
ផ្នែកដែលលយចេញពីទ្វីបទឹកកក អង់តាក់ទិច ទៅអាមេរិកខាងត្បូងប្រមាណ ៣៦៤ ម៉ែត្រនោះគឺជាផ្នែកដែលប៉ះជាមួយសីតុណ្ហភាពក្ដៅជាងគេ នៅក្នុងទ្វីបនេះ ហើយបើតាមការសិក្សាគឺវាបានបង្ហាញអោយឃើញថា សីតុណ្ហភាពបានប្រែប្រួលពីឆ្នាំ ១៩៥៨ មកដល់ពេលនេះគឺឡើង ៣ អង្សាC។
លោកសាស្រ្តាចារ្យ Robert Mulvancey អ្នកវិទ្យាសាស្រ្តលើគំរោងសិក្សាទ្វីបអង់តាក់ទិចបានប្រាប់អោយដឹងថាតាមការសិក្សាលើទំរង់ទឹកកក និងការបំបែកអាតូមបានអោយដឹងថាកាលពីប្រមាណ១៥០០០ ឆ្នាំមុនសីតុណ្ហភាព នៅប៉ូលខាងត្បូងនេះវាខ្ពស់ជាងសព្វថ្ងៃដល់ទៅ ១ អង្សា C ឯនោះ។
ហើយសីតុណ្ហភាពនេះបានចុះត្រជាក់មកវិញកាលពីប្រមាណ ២៥០០ ឆ្នាំមុន ហើយមកដល់ពេលនេះគឺវាកំពុងតែឡើងខ្ពស់ទៀតហើយ។ និយាយទៅដូចជាការវិលជុំនៃសីតុណ្ហភាពដូចគ្នា។ ទោះបីជាគេរកឃើញថាកាលពីអតីតកាលទឹកកកនៅប៉ូលត្រូវរងជាមួយសីតុណ្ហភាពខ្ពស់ជាងនេះក្ដីក៏អ្នកវិទ្យាសាស្រ្តកំពុងតែភ័យផងដែរព្រោះ ទំហំប៉ូលកាន់តែតូចទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាមុខជាអាចបង្ករគ្រោះថ្នាក់ដល់មនុស្សជាតិជាមិនខាន៕
ដោយ៖ ផានិតប្រភពពី៖ bbc