ជប៉ុន៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា បន្ទាប់ពីគេបានបង្ហោះរូបភាពនារីជប៉ុន​ ដែលមានលក្ខណៈទនភ្លន់ ស្អាតបាន និងរម្យទមរួចមក គឺបានធ្វើអោយមនុស្ស ជាច្រើនមានការស្ញើចសសើរ ពោលមិនដាច់ពីម៉ាត់ឡើយ ថារូបភាពនេះ ពិតជាស្អាតមែន។

ប្រភពដដែលបានអោយដឹងថា រូបភាពនេះ ដំបូងឡើយ ត្រូវបានគេមើលឃើញ ក្នុងគេហទំព័រមនុស្សម្នាក់ គឺឈ្មោះ Okinawa Soba។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិចិត្រករបាននិយាយថា ជាមួយនឹងសម្លៀកបំពាក់ Kimono និងកាន់ផ្កាផងនោះ រូបភាពនោះត្រូវបានគេសស្គាល់ឈ្មោះថា Hawaryu​។

រូបភាពនេះ គេចង់បានបង្ហាញអំពី នារីជប៉ុន កាលពីសម័យដើម ពោលគឺរូបនេះ អាចឆ្លុះបញ្ចាំង អំពីនារីជប៉ុន កាលពីរយៈពេលជិត ១០០ឆ្នាំមុន ដែលនារីទាំងអស់ អាចស្លៀកពាក់នូវសម្លៀកបំពាក់បែបបុរាណ ដែលមើលទៅ គឺមានលក្ខណៈទន់ភ្លន់ និងសុភាពរាបសារផងដែរ៕

width=457

width=457

width=457

width=457

 

ដោយ៖ វត្ដីប្រភព៖ dailymail