Cheryl Cole មើលទៅប្រហែលជាមិនអាចយកឈ្នះ Adele បាននោះទេ។ នាងបានព្យាយាមទាក់ទាញទឹកចិត្តប្រិយមិត្តនៅសហរដ្ឋដើម្បីអោយនាងមានឈ្មោះជាតារាចម្រៀងអង់គ្លេសដែលបាននាំចេញអាល់ប៊ុមទៅកាន់សហរដ្ឋច្រើនជាងគេ។/ប៉ុន្តែសម្រាប់អាល់ប៊ុម A Mollion Lights របស់នាងមិនបានចេញលក់នៅសហរដ្ឋនោះទេព្រោះតែគ្មានការ Pre Order ទុកជាមុនដែលនេះជាសញ្ញាថាគ្មាននរណាម្នាក់នៅសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍មកលើ Cheryl នោះទេ។ នាងបានប្រាប់កាន់ Daily Star Suday ថានាងពិតជាមានការអាក់អន់ចិត្តមែនតែក៏មិនជាអ្វីនោះដែរព្រោះនាងក៏ត្រូវបានចាកចេញពីគណៈកម្មការកម្មវិធី X Factor ដោយធ្វើការបាន ៣ អាទិត្យប៉ុណ្ណោះ។តែទោះជាយ៉ាងណានាងក៏នៅតែមានប្រជាប្រិយភាពក្នុងស្រុកដដែល។ ហើយកាលពីពេលថ្មីៗនេះតារាវ័យ ២៨ ឆ្នាំរូបនេះទើបនឹងបានចេញបទចម្រៀងទោលមួយបទផងដែរដែលមានចំណងជើងថា Screw You ដែលមើលទៅទំនងជាជេរដល់ប្រិយមិត្តនៅសហរដ្ឋផងដែលមិនគាំទ្រខ្លូននេះបើតាមមាតិរបស់អ្នកប្រើប្រាស់ Internet ភាគច្រើន។ ហើយចំពោះវីដេអូបទចម្រៀងនេះថែមទាំងបានបិតដោយ Youtube Privacy មិនអោយមាននៅសហរដ្ឋអាមរិកទៀតផង។

ដោយ៖ នីតាប្រភពពី៖ idolator