ព័ត៌មានកំសាន្ត ៖ BIGBANG  បានអធិប្បាយអំពីការបញ្ចប់ ដំណើរប្រគុំតន្រ្តីទេសចរណ៍ទូទាំងពិភពលោក ។

នៅថ្ងៃទី៦ ម៉ោង៦ ល្ងាច ខែមីនានេះ  BIGBANG World Tour MADE Final In Seoul ត្រូវបានប្រារព្ធនៅទីក្រុង Seoul Bangi-dong Olympic Park’s Gymnastics Stadium ដែលត្រូវបានគេដឹងថា ជាការប្រគុំតន្រ្តីទេសចរណ៍ជុំវិញពិភពលោក ចុងក្រោយបង្អស់របស់ខ្លួន។​ BIGBANG បានចាប់យកដួងចិត្ត របស់ទស្សនិកជន ជាមួយនឹងការសម្តែងផ្ទាល់ ដ៍អស្ចារ្យ នឹងល្អឥតខ្ចោះ របស់ពួកគេ។

 

/

ការចាប់ផ្តើមការប្រគុំតន្ត្រី នៅទីក្រុងសេអ៊ូល កាលពី ខែមេសា BIGBANG មានអ្នកចូលទស្សនារហូតដល់ ១,៥លាននាក់ ក្រោយពីមានការប្រគំតន្ត្រីចំនួន ៦៦លើក នៅក្នុងទីក្រុងចំនួន ៣២ មកពី ១៣ ប្រទេស លើពិភពលោករួមទាំង ទ្វីបអាស៊ី អាមេរិក ខាងជើងនិងទ្វីប Oceania ។

/

សមាជិកក្រុមដែលមានឈ្មោះថា Seungri ទទួលបាន ការទះដៃយ៉ាងពេញចិត្តពីក្រុមអ្នកគាំទ្រ វាពិតជាមិនអាចទៅរួចទេ ដែលថាគ្មានអ្នកគាំទ្រជនជាតិកូរ៉េនោះ សមាជិកទាំង ៥​ បានថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រទាំងអស់ ។

/

ការប្រគុំតន្ត្រី នៅទីក្រុងសេអ៊ូល របស់ BIGBANG បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៤ ខែមីនាដល់ ថ្ងៃទី ៦។ ក្រុមអ្នកទស្សនាមានទៅដល់ ៤0,000 នាក់ សម្រាប់ ៣ថ្ងៃ ។ នៅថ្ងៃប្រគុំតន្ត្រី ចុងក្រោយនេះ ពួកគេ បានធ្វើឲ្យទស្សនិកជន មានភាពសោមនស្សរីករាយ យ៉ាងក្រៃលែងជាមួយនឹងការសម្តែង បទចម្រៀងដែលមានចំណងជើងថា  Bang Bang BANG Tonight’ ‘LOSER,’HARU HARU,’ ‘Good Boy,’ ‘BAE BAE’ និង ‘Fantastic Baby ។

/

នៅក្នុងប្រទេសកូរ៉េ ការប្រគុំតន្ត្រី នេះនឹងត្រូវបានចាក់ផ្សាយតាមរយៈ គេហទំព័រ Naver V Application ពីម៉ោង ៦ល្ងាច ។ នៅក្នុងប្រទេសចិន វានឹងត្រូវបានផ្សាយបន្តផ្ទាល់តាមរយៈ Ten Cent ជាពិសេសតាមរយៈ V Application នឹងមាន កាមេរ៉ា សរុបចំនួន ៦ ចាប់យកពី ៦ច្រុង នៃសមាជិករបស់ BIGBANG ៕

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kpopism