ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ លោក Pope thanawat បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយរបស់កាហ្វេប្រ៊េន ជាមួយនិងរូបរាងដ៏ស្រស់សង្ហារបស់លោក ។ តារាប្រុសរូបនេះបាននិយាយត្រង់ៗទៀតថា លោកកំពុងតែត្រៀមនឹងថតរឿងថ្មីជាមួយនិងដៃគូចាស់ ។ 

ដៃគូចាស់ដែល លោក Pope thanawat ចង់សំដៅទៅលើនោះគឺ នាង Bella ranee ដែលជាដៃគូពិសេសក្នុងរឿង បុព្វេសន្និវាស ។ 

/

ស្ថានីយ៍ទូរទស្សនប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ និងអ្នកដឹកនាំ Nook Jariya គិតថា អត្តចរិករបស់តារាសម្តែងថៃទាំងពីរដួងនេះសាកសមជាមួយគ្នា ទើបគេសម្រេចចិត្តជ្រើសរើសអ្នកទាំងពីរ ។ ជាងនេះទៅទៀត ហ្វេនៗជាច្រើនសប្បាយចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញ តួឯកប្រុសស្រីក្នុងរឿង បុព្វេសន្និវាស ត្រលប់មកជួបគ្នាជាថ្មីម្តងទៀតក្នុងរឿង Roy Leh Manya

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook