ថ្មីៗនេះ សៀវភៅកំណត់ត្រាពិភពលោក Guinness បានបើកទំព័រកំណត់ត្រាថ្មី ស្វាគមន៍ឈ្មោះតារាចំរៀងល្បីៗចំនួន ៣ នាក់និងក្រុមចំរៀងមួយក្រុម ចូលក្នុងសៀវភៅកំណត់ត្រា ។ តារាៗទាំងនោះមានដូចជា Taylor Swift, Justin Bieber, One Direction, និង Rihanna ។

TaylorTaylor Swift ដណ្តើមឈ្មោះបានដល់ទៅ ២ កន្លែងដោយមានកំណត់ត្រាដូចជា បទចំរៀងដែលលក់ដាច់ជាងគេគ្រប់ពេលវេលាគឺ We Are Never Getting Back Together ។ ចំណែកកំនត់ត្រាទី ២ របស់នាងគឺ តារាស្រីដែលលក់ចំរៀងបាន ១ លានឌីសក្នុងរយៈពេលតែ ២ សប្តាហ៍ ។

TaylorJustin Bieber តារាចំរៀងវ័យក្មេងរបស់កាណាដា ក៏មានកំណត់ត្រារបស់ខ្លួនដែរគឺ តារាចំរៀងក្រោម ១៨ ឆ្នាំដែលដណ្តើមយកលេខ ១ បានទាំងនៅអាមេរិចនិង អង់គ្លេស ។ ហើយក៏ជាតារាដែលទទួលបានការទស្សនា ៣ លានដងដំបូងគេនៅក្នុង​ Youtube ដែរ ។

TaylorOne Direction ក៏មិនអោយចាញ់គេដែរគឺបទ Live While We Young ទទួលបានប្រជាប្រិយភាពខ្ពស់បំផុតនៅអាមេរិច ។

TaylorRihanna តារាចំរៀងជើងចាស់មួយរូប ក៏បានមានឈ្មោះនិងគេដែរគឺ នាងទទួលបានកំណត់ត្រាមានអ្នក Like នៅលើ Facebook ច្រើនជាង ៧៥ លាននាក់ ៕