កំពូលតារាសំដែងរបស់ចិន នាង Fan Bingbing ទើបតែត្រូវបានបញ្ចូលឈ្មោះជាផ្លូវការ ទៅក្នុងបញ្ជីឈ្មោះនៃក្រុមតារាដែលនឹងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ដល្បីល្បាញរបស់ ហូលីវូដ គឺរឿង “Iron Man 3” ។

ស្រីស្អាត Fan Bingbing គឺជាតារាសំដែងរបស់ចិនទីពីរ ដែលនឹងបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្ដ ក្រៅពីនាងក៏មានតារាសំដែងប្រុសដ៏ល្បីឈ្មោះម្នាក់ទៀត មកពីប្រទេសចិន គឺលោក Wang Xueqi ។

“Iron Man 3” នឹងមានឈុតឆាកមួយចំនួនដែលនឹងត្រូវបានថតនៅក្នុងប្រទេសចិន។ នៅក្នុងវគ្គនេះ តួអង្គ Iron Man នឹងត្រូវប្រឈមមុខនឹងសត្រូវធំ ដែលមានកម្លាំងខ្លាំង មកពីប្រទេសចិន ដូច្នេះ Iron Man ក៏បានមកកាន់ក្រុងប៉េកាំង ក្នុងបំណងសុំជំនួយពីគ្រូពេទ្យ Wu (សំដែងដោយលោក Wang Xueqi)។ ចំណែក Fan Bingbing ត្រូវបានបង្ហើបឱ្យដឹងថា ត្រូវសំដែងជាតួអង្គស្រ្ដីដ៏មានឥទ្ធិពលម្នាក់ និងជាថ្នាក់លើរបស់គ្រូពេទ្យ Wu ។ត្រូវបានដឹកនាំដោយលោក Shane Black ខ្សែភាពយន្ដ “Iron Man 3” ក៏នៅមានវត្តមានរបស់កំពូលតារាជាច្រើនទៀត ដូចជា Robert Downey Jr., Ben Kingsley, Gwyneth Paltrow, Don Cheadle និង Guy Pearce ។ ខ្សែភាពយន្ដ ដែលត្រូវបានគេវិនិយោគចំនួនជាង   ២០០លានដុល្លារនេះ ត្រូវបានគេសង្ឃឹមថា នឹងទទួលបានជោគជ័យជាងវគ្គមុនៗ។ “Iron Man 3” នឹងត្រូវបង្ហាញខ្លួននៅអាមេរិក នៅថ្ងៃទី ៣ ឧសភា ឆ្នាំ ២០១៣ ខាងមុខ៕/width=461width=464

 

ដោយ ៖ សីហាប្រភព ៖ DT