ទីក្រុងដូប្រូនីក៖ គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ សំរាប់ភ្ញៀវទេសចរណ៍មកសំរាកលំហែកាយនៅរដូវក្តៅ។ ទីក្រុងនេះ ជាកន្លែងកំសាន្តដ៏ប្រណិតមួយដែលមានបរិយាកាសល្អប្លែកភ្នែក ទាក់ទាញ និងមានសម្រស់ស្រស់ស្អាតជាមួយនឹងទិដ្ឋភាពនៅជុំវិញទីក្រុង។

ពេលវេលាដែលល្អបំផុត សំរាប់ភ្ញៀវទេសចរណ៍មកកំសាន្តនៅក្នុងទីក្រុងនេះ គឺចាប់ពីខែឧសភា ដល់ខែ មិថុនា។

ភ្ញៀវទេសចរណ៍ជាច្រើន ចូលចិត្តមកសំរាកលំហែកាយ នៅក្នុងទីក្រុងដូប្រូនីក រីករាយជាមួយនឹងការដើរលេងកំសាន្តនៅជុំវិញទីក្រុង ហែលទឹក ដេកហាលថ្ងៃ ជិះទូក មើលថ្ងៃរះនិង ដើរលេងតាមឆ្នេរ៕
សូមទស្សនា រូបភាពខាងក្រោម!!!





ដោយ៖ វណ្ណៈប្រភព៖ telegraph