មិនគួរអោយជឿ ៖ បុរសអនាថាម្នាក់ មានឈ្មោះថា Bernard Bey មកពីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក ត្រូវបានរកអោយឃើញថា បានចោទប្តឹងឪពុកម្តាយរបស់ខ្លួនពីបទទំនុកបំរុង និងស្រឡាញ់ខ្លួនមិនគ្រប់គ្រាន់ ជាថ្នូរនឹងសាច់ប្រាក់ ២សែនដុល្លារ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័រប្លែកបរទេស Oddedកាលពីពេលកន្លងទៅនេះ ។
គួរបញ្ជាក់ផងដែរថា បុរសអនាថាវ័យ ៣២ ឆ្នាំរូបនេះ បានចោទប្តឹង និងមានការស្តីបន្ទោសដោយទម្លាក់កំហុសទៅឪពុកម្តាយរបស់គាត់ ខណៈពេលដែលគាត់បានធ្លាក់ខ្លួនដល់កំរិតនេះ (ជនអនាថា) ក៏ព្រោះតែកាលពីកុមារភាព គាត់បានរត់ចេញពីផ្ទះរបស់ខ្លួន បន្ទាប់ពីមានការគំរាមគំហែងជាខ្លាំងពីសំណាក់ពួកគាត់ ទាំងផ្លូវកាយ និងផ្លូវចិត្ត។

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា បើតាមសម្តីម្តាយរបស់ជនអនាថារូបនេះវិញបានបញ្ជាក់ថា រឿងរ៉ាវទាំងអស់មិនដូចគេរៀបរាប់នោះទេ ពោលគឺពួកគាត់គ្រាន់តែចង់ធ្វើអោយប្រសើរទៅនឹងជីវិតកូនរបស់ខ្លួនតែប៉ុណ្ណោះ ស្របពេលដែលលោក Bernard Beyអះអាងបន្ថែមថា មានពេលខ្លះ ពួកគាត់អោយគាត់រង់ចាំដល់ទៅជិតកន្លះម៉ោង ទើបអនុញ្ញាតអោយគាត់ចូលផ្ទះ ដូច្នេះហើយគាត់ក៏លើកជាសំនួរឡើង ថាតើ គាត់ជាសមាជិកគ្រួសារមួយរូបឬយ៉ាងណា?
តែលោក Bernard Bey នឹងសំរេចចិត្តបោះបង់ការចោទប្តឹង បើសិនណាមានការយកចិត្តទុកដាក់មួយវិញពីក្រុមគ្រួសារ និងបន្តដើរទៅមុខជាថ្លុងមួយរួមគ្នា៕
ដោយ ៖ រិទ្ធីប្រភព ៖ Odded