សិង្ហបុរី ៖ ក្រុមតារាចម្រៀងស្រីរបស់ប្រទេសកូរ៉េខាងត្បូង គឺក្រុម Wonder Girls នឹងទៅធ្វើការសម្តែង concert របស់ខ្លួននៅឯមជ្ឈមណ្ឌលរមណីយដ្ឋានពិភពលោក Con-vention  ( ResortsWorld Convention Centre ) ប្រទេសសិង្ហបុរី នាថ្ងៃទី 8 ខែ កញ្ញាខាងមុខនេះ ។

width=478

គូរបញ្ជាក់ផងដែរថា  ការសម្តែង concert របស់ក្រុមតារាចម្រៀងស្រីលើកនេះ នៅប្រទេសសិង្ហបុរី គឺវាគឺជាលើកដំបូង ខណៈពេលដែលប្រទេសនេះមិនដែលមានការសម្តែង concert ណាមួយដែលមានតារាចម្រៀង 5 នាក់នោះទេ ពីមុនមក។

លើសពីនេះទៅទៀត បណ្តាប្រិយមិត្តមួយចំនួនក៏ធា្លប់បានស្គាល់សមាជិក នៃក្រុមតារាចម្រៀងស្រីនេះរួចមកហើយផងដែរ ពោលគឺ ក្រុមនេះដឹកនាំដោយមេក្រុមឈ្មោះ Sun , Yubin គឺជាអ្នក Rap រីឯសមាជិក 3 នាក់ផ្សេងៗទៀត  គឺជាអ្នកច្រៀងដែលក្នុងនោះរួមមាន ៖ Yenny , Lim  នឹង Sohee ។

width=479

គួររំឮកផងដែរថា ក្រុមមួយនេះត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ 2007 ហើយត្រូវបានគេទទួលស្គាល់ ក៏ដូចជាមានកេរ្តិ៏ឈ្មោះបោះសម្លេងនៅក្នុងពិភពសិល្បៈតាមរយៈបទ Nobody ក្នុងអំឡុងឆ្នាំ 2008 ។ ដើម្បីរំលឹកអនុស្សាវរីយ៏ដែលបានកន្លងផុតទៅ  សូមចុចទស្សនាវីដេអូ  ខាងក្រោម ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង របស់ក្រុមតារាចម្រៀងស្រីរូបនេះ បន្តិចទៅ ៖

ដោយ ៖ ពិសីប្រភព ៖ channelnewsasia