ប្លែក៖ នៅពេលដែលគេបង្ហោះរូបភាពនៃសត្វអណ្ដើក ដែលខំប្រឹងពិតកម្លាំង ដើម្បីយកឈ្នះ ពីការលេបត្របាក់ជាចំណី   ពីសំណាក់សត្វក្រពើដ៏ធំមួយ   គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ញាក់ផ្លើល និងកើតសរសើរយ៉ាងខ្លាំង ពីភាពតស៊ូរបស់សត្វអណ្ដើតមួយនេះ។

width=456

រូបភាពដែលមិនទៅ មិនគួរអោយជឿមួយនេះ ត្រូវបានផ្ដិតរូបដោយលោក Patrick Castlebe rry មានវ័យ ៥១ឆ្នាំ ជាជនជាតិអាមេរិក។ លោក Patrick   បាននិយាយថា រូបភាពដែលមាន ភាពជាក់ស្ដែងនេះ ត្រូវបានលោកផ្ដិតរូបភាពពីតំបន់ទន្លេ  ​ Cooter ប៉ែកខាងត្បូងសហរដ្ឋអាមេរិក។

width=456

 លោក Patrick ជាអ្នកផ្ដិតរូបភាព

width=456 

លោក Patrick បានបន្ដថា វាពិតជាមិនគួរអោយជឿមែន ខណៈដែលសត្វអណ្ដើក បានប្រឹង តស៊ូអស់រយៈពេល ១៥នាទីនៅក្នុងមាត់សត្វក្រពើរ តែដោយសារតែ​ស្នូក របស់សត្វអណ្ដើក រឹងមាំពេក   សត្វក្រពើក៏ព្រមបោះបង់ភាពតស៊ូរបស់វា ដូច្នេះ សត្វអណ្ដើក ក៏បានទទួកជ័យ ជំនះ និងរួចខ្លួនពីការស្លាប់ផងដែរ៕

ដោយ៖ ណារិន្ទ ប្រភព៖ newsday