រូបភាពគួរចាប់អារម្មណ៍បំផុតខាងក្រោមនេះត្រូវបានជ្រើសរើសដោយ MSNBC កាលពីសប្ដាហ៍មុន។

បុរសទាំងនេះកំពុងប្រើខ្សែទាញរថយន្ដនៅពេលដែលវាបះទៅក្រោយចេញពីដងផ្លូវមួយនៅ Dargai ស្រុក Malakand មានចម្ងាយប្រហែល ១០០គម ភាគខាងលិច Islamabad របស់ Pakistan កាលពីថ្ងៃទី ១៣ មេសា។

Debra Forrest (ស្ដាំ) ក្នុងរង្វង់ដៃរបស់ស្ដ្រីម្នាក់ដែលកំពុងព្យាយាមលើកទឹកចិត្តនាងនៅពេលគ្រោះអគ្គីភ័យបានកើតឡើង និងបានបណ្ដាលអោយសមាជិកម្នាក់របស់នាងត្រូវបាត់បង់ជីវិតនៅ Philadelphia (អាមេរិក)កាលពីថ្ងៃទី ១៦មេសា។

Moscow ក្នុងពេលរាត្រី និងកាំរស្មីភ្លឺចែងចាំងនៅប៉ូលខាងជើង មើលពីស្ថានីយអាវកាសអន្ដរជាតិកាលពីថ្ងៃទី ២៨មិនា។

អ្នកថតវីដេអូចាប់បានបាល់ចេញក្រៅទីនៅក្នុងទឹកទី ៩ នៃការប្រកួតវាយកូនបាល់ (baseball)Twins' American League នៅ Minneapolis អាមេរិក កាលពីថ្ងៃទី ១៤មេសា។

អ្នកប្រកួតជនជាតិ អេស្ប៉ាញ Antonio Nazare ត្រូវដួលដំក្បាលចុះនៅក្នុងការប្រកួតនៅSeville នៃប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ១៨មេសា។

ខ្យល់កំបុតត្បូងនៅ Interstate ក្បែរតំបន់ Moundridge, Kansas (អាមេរិក) កាលពីថ្ងៃទី ១៤មេសា។

ក្មេងប្រុសជនជាតិឥណ្ឌាម្នាក់កំពុងកាន់អំពូលភ្លើងរង់ចាំការហែរកូនក្រមុំនៅក្នុងពិធីរៀបការមួយនៅ Bijnor, Uttar Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃទី ១៨មេសា។

មនុស្សរាប់រយនាក់កំពុងឈរមើលការហោះហើរជាលើកចុងក្រោយរបស់យានអាវកាស Discovery កាលពីថ្ងៃទី ១៧មេសា។

ក្មេងស្រី Pakistan ម្នាក់រៀបនឹងបិទទ្វារផ្ទះរបស់នាងនៅឯតំបន់សំបុកកណ្ដុរមួយនៅក្រុងIslamabad កាលពីថ្ងៃទី ១៤មេសា៕
ដោយ ៖ សូរីយ៉ាប្រភព ៖ GD