មុនពេលការបញ្ជាក់នេះ មានពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងនិងបទថ្មី របស់អ្នកទាំង ២ដែលនឹងត្រូវរួមដៃគ្នា ។ ការបញ្ជាក់ព័ត៌មានមួយនេះដោយ តារា Rap Lil Twist បានប្រកាសពីការបទថ្មីរបស់ខ្លួន ដែលចូលរួមដោយ Justin Bieber និង Miley Cyrus ដែលនឹងចេញក្នុងពេលឆាប់ៗនេះ ។
បទថ្មីនោះនឹងមានចំណងជើងថា Twerk ដែលនឹងត្រូវដាក់បញ្ចូលក្នុង Album ថ្មីរបស់ LilTwist ដែលមានឈ្មោះថា Dalas Rapper ។ ទស្សនិកជនរបស់ តារាល្បីវ័យក្មេងទាំង ២ ទូទាំងពិភពលោក បានកំពុងរង់ចាំបទមួយនេះ យ៉ាងអន្ទះសារ ។
Lil Twist ក៏បានបង្ហោះរូបភាពមួយសន្លឹក ដែលមានរូបនារីរាំបែក្រោយ ហើយមានអក្សរពាក្យថា Twerk ដែលយើងអាចនិយាយបានថា វាជា Cover របស់បទថ្មីនេះ ។ បទ Twerk នឹងចេញមកលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះហើយ ៕

ដោយ ៖ លីលីប្រភព ៖ k14