ដូចដែលយើងបានដឹងហើយថា កាលពីប៉ុន្មានខែមុន សមាជិកក្រុមចំរៀង T-ara បានបំបែកគ្នាជា ២ ក្រុមតូចៗដែលមានដូចជា T-ara N-4 និង QBS ដើម្បីផ្សព្វផ្សាយចំរៀងថ្មីៗ របស់ពួកគេ ។ថ្ងៃនេះក្រុមតូចៗទាំង ២ បានមករួបរួមបញ្ចូលគ្នាវិញហើយ ដើម្បីផ្សព្វផ្សាយ Single ថ្មីរបស់ពួកគេនៅជប៉ុន ដែលទើបតែចេញវីដេអូចំរៀងថ្ងៃនេះ ។

/វីដេអូចំរៀងថ្មីជាភាសាជប៉ុននេះ មានចំណងជើងថា Target ដែលយើងឃើញក្រុម T-araប្រែខ្លួនទៅជាតួរតុក្កតា ដ៏គួរអោយស្រឡាញ់ ហោះហើរស្វែងរក មុខសញ្ញាស្នេហ៏ ។ មិនត្រឹមតែប៉ុណ្ណោះ T-ara ក៏បានបញ្ចេញ រូបរបស់ Album Target ផងដែរ ដែលជាសញ្ញាប្រាប់ថាAlbum ថ្មីរបស់ពួកគេ ជិតចេញមកហើយ ៕

/

 

ដោយ ៖ លីលីប្រភព ៖ allkpop