ដោយត្រូវមិត្តស្រី ដៀលថាប្រុកកំប៉ិកកំប៉ុក មើលឃើញតែរឿងតូចតាចកម្ទេចកំទី មិនចេះគិតដល់រឿងធំដុំ ដូចប្រុសគេឯទៀត យុវជននោះតំឡើងសរសៃ-ក យ៉ាងក្តៅក្រហាយ៖ យុវជន៖ និយាយឧទាហរណ៍មកមើល ខ្ញុំមើលឃើញតែរឿងកម្ទេចកំទីយ៉ាងម៉េច? នាងក្រមុំសើចញឹមៗហើយតប៖ ចាំខ្ញុំនិយាយរឿងមួយអោយស្តាប់សិន ម្សិលមិញមានបុរសម្នាក់ពុំដឹងមួម៉ៅ រឿងអីទេ ស្រាប់តែប្រើដំបងសំពងខូចអស់ម៉ូតូ២គ្រឿង
យុវជន៖ បន្ទាប់មកយ៉ាងម៉េចទៀត? នាងក្រមុំ៖ បន្ទាប់មក បុរសនោះអុកឡុកហាងកាហ្វេមួយ, រួចទៅបំផ្លាញហាងលក់របស់ធ្វើពីកែវទៀត បណ្តាលអោយទំនិញក្នុងហាងបែកបាក់ ខ្ទេចខ្ទីអស់ ចុងក្រោយគេកាត់កន្ទុយមូសមួយក្បាល ។ យុវជន៖ អ្ហាស! ម៉េចក៏កាត់កន្ទុយមូសអញ្ចឹង? នាងក្រមុំ៖ ន! ឃើញទេ? ម៉ូតូ២គ្រឿង ហាងកាហ្វេមួយ ហាងទំនិញលក់គ្រឿងកែវមួយ ត្រូវបំផ្លាញខ្ទេចអស់ តែបងមិនចាប់អារម្មណ៍ បែជាចាប់អារម្មណ៍មូសមួយក្បាលទៅវិញ ។ តើនេះមិនមែនជាការមើលឃើញ តែរឿងកម្ទេចកំទីទេ?៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke