ប្រភពព័ត៌មានមួយបានចេញផ្សាយ Rihanna នៅតែមានការព្រួយបារម្ភ និងនិករលឹកចំពោះ Chris Brown ខណៈដែលទំនាក់ទំនងរបស់ពួកគេបានឈានទៅដល់ផ្លូវបំបែកក៏ដោយ។

គួរបញ្ជាក់ផងដែរថា ទំព័រសារព័ត៌មាន Camnews នាពេលកន្លងទៅថ្មីៗនេះ ក៏បានចេញផ្សាយនូវរាល់បញ្ហារបស់ Rihanna ខណៈពេលដែលទំនាក់ទំនងស្នេហារបស់នាង ជាមួយនឹង Chris Brown  បានចែកផ្លូវគ្នា ពោលគឺ ក្រោយពីបានផ្តល់កិច្ចសម្ភាសន៍នៅក្នុងកម្មវិធី Oprah Winfrey នាងបានសារភាពថា ខ្លួនពិតជានៅអាល័យ Chris Brown មែន។

width=506

នាងបាននិយាយផងដែរថា នាងបានបាត់បង់មិត្តល្អម្នាក់ក្នុងជីវិតរបស់នាង ប៉ុន្តែសម្រាប់អ្វីដែល នាងល្ងង់ គឺនាងបានយកគេធ្វើជាសង្សាររបស់ខ្លួន ដែលបណ្ដាលអោយមិត្តភាពមួយនេះដើរដល់ផ្លូវបែកបាក់។ នាងបានសារភាពទាំងទឹកភ្នែករលឹងរលោងថា នាងពិតជាល្ងង់ណាស់ដែលយក Chris ជាមិត្តប្រុសហើយបង្កររឿងរហូតដល់មានបញ្ហាធំដុំ ប៉ុន្តែយ៉ាងណាៗ មកដល់ពេលនេះពួកគេទាំង 2 នៅតែជាមិត្តនឹងគ្នា៕

ដោយ ៖ ពិសីប្រភព ៖ europe