ទស្សនិកជនមិត្តអ្នកអានទាំងអស់គ្នាច្បាស់ជាធ្លាប់បានឭនឹងស្គាល់ហើយនៅកីឡាល្បីៗមួយចំនួនដូចជា បាល់ទាត់, បាល់ទះ, រត់ប្រណាំង, ហែលទឹក ជាដើមដោយឡែកកីឡាទាំង១០ដែល Camnews លើកឡើងមកនេះសុទ្ធសឹងតែជាកីឡាប្លែកៗរញ៉េរញ៉ៃនឹងមិនធ្លាប់បានឭពីមុនមកទេដូចនេះចូរតាមដានមើលទាំងអស់គ្នាថាវាចំលែកយ៉ាងណា? ១. Extreme Ironing
គឺជាការប្រកួតអ៊ុតសំលៀកបំពាក់នៅកន្លែងប្លែកៗនឹងខុសគេ។អ្នកចូលរួមប្រកួតត្រូវមានក្តារសំរាប់អ៊ុតនឹងឆ្នាំងអ៊ុតហើយត្រូវរកកន្លែងដែលប្លែកៗជាងគេដើម្បីអ៊ុតសំលៀកបំពាក់ដូចជានៅលើផ្ទាំងថ្ម, ក្នុលរូងភ្នំ, ចញ្ចើមផ្លូវជាដើម។
២. The Ultimate Race with Cheese
ធ្លាប់តែរត់ប្រណាំងល្បឿនឬរត់ម៉ារាតុងឥលូវនេះរត់ជាមួយនឹងដុំបាល់ Cheese ទៅវិញ។អ្នកចូលរួមប្រកួតត្រូវរត់ប្រណាំងគ្នាដែលផ្ជាប់ជាមួយនឹងដុំបាល់ Cheese ហើយអ្នកដែលដល់ទីមុនជាមួយនឹងដុំបាល់ Cheese ទើបអាចទទួលជ័យជំនះ។
៣. Man vs. Horse
រត់ប្រណាំងទៀតហើយតែលើកនេះមនុស្សជាមួយសេះ។កីឡានេះត្រូវបានបង្កើតឡើងដោយម្ចាស់ហាងបារមួយនៃទីក្រុង Welsh ដោយសារតែមានជំលោះថាភាគីអ្នកជាអ្នកឈ្នះរវាងមនុសនឹងសេះ។ដើម្បីឈ្នះកីឡានេះគឺអ្នកត្រូវរត់អោយដល់ខ្សែព្រ័ត្រក្នុងចំងាយ22 Miles។
៤. Bed Racing
ប្រណាំងមួយទៀតតែកាន់តែប្លែកនោះគឺការប្រណាំងគ្រែ។អ្នកចូលរួមប្រណាំងត្រូវមានសមាជិក ៦ ដោយមានមនុស្សម្នាក់ជាអ្នកនៅលើគ្រែ។អ្នកចូលរួមត្រូវតុបតែងខ្លួននឹងគ្រែដោយសំលៀកបំពាក់នឹងគ្រឿងប្លែកៗអោយមើលទៅស្រស់ស្អាតនឹងទាក់ទាញ។
៥. Shin Kicking
ស្តាប់ទៅគួរអោយខ្លាចនឹងភាពឈឺចាប់បាត់ទៅហើយតែកីឡាមួយនេះរីកសុះសាយយ៉ាងលឿននៅអាមេរិចនឹងអង់គ្លេស។អ្នកប្រកួតនឹងត្រូវបំពាក់របាំងការពារស្មងជើងកុំអោយមានភាពឈឺចាប់នឹងការកាប់ស្មងទល់នឹងស្មង។
ដោយ ៖ កុសលប្រភព ៖ opishposh