ចិន៖តាមការអោយដឹងពីគេហទំព័រ xinhuanet ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថានៅឯប្រទេសចិនឯណ្ណោះវិញ គេបានធ្វើនំ Cake មួយដ៏ធំ សម្រាប់ការមកដល់នៃឆ្នាំ ២០១៣។


ដោយសារតែគេយល់ថា ការញុំានំ Cake ដែលមានផ្ទុក ទៅដោយគ្រឿងផ្សំច្រើនមុខចូលគ្នា អាចនាំសំណាង ក្នុងឆ្នាំថ្មី ដូច្នេះ បានជាក្រុមចុងភៅចំណានៗ ជាច្រើននាក់ នាំគ្នារៀបចំនំដ៏ធំមួយនេះឡើង។

គួរបញ្ចាក់ផងដែរថា នំនេះ ត្រូវបានគេចាក់ធ្វើលើកម្រាលការ៉ូ នៃផ្សារទំនើបមួយ នៅចំកណ្ដាលទីក្រុងប៉េកាំងតែម្ដង។ នំ Cake នេះត្រូវបានគេធ្វើឡើង ដែលមានប្រវែង ៣៦ម៉ែត្រក្រឡា និងទំងន់ដល់ទៅ ៣តោនឯណ្ណោះ។ ជាមួយនឹងការបញ្ចេញនំ Cake នេះភ្លាម ក៏មានមនុស្សជាច្រើន បានចូលមកទស្សនា ហើយពួកគេក៏ ចង់សាកភ្លក់វាមើលដែរ៕
ដោយ៖ នារីប្រភព៖ xinhuanet