លោក Mike Higgins​​​ អាយុ ៦១ឆ្នាំ និងប្រពន្ធឈ្មោះ Janet អាយុ ៦៥ឆ្នាំ បានចំណាយពេល ១៤៨ថ្ងៃ ក្នុងការធ្វើដំណើរដោយថ្មើរជើង ពីតំបន់ Shropshire ប្រទេសអង់គ្លេស ទៅកាន់ផ្ទះរបស់ពួកគេមួយទៀត នៅឯ Lake Garda ក្នុងតំបន់ Ponte Caffaro ប្រទេសអ៊ីតាលី។

width=429

គូស្នេហាមួយនេះ បានដើរចម្ងាយផ្លូវ ២២៩២គីឡូម៉ែត្រ និងឆ្លងកាត់ ៤ប្រទេស ព្រមទាំងធ្លាប់បានឡើងភ្នំកំពស់ ៦១៩៣,២ម៉ែត្រ នៅពេលពួកគេធ្វើដំណើរកាត់ភ្នំ Alps របស់ Switzerland

width=429

លោក Mike Higgins​​​ និងភរិយារបស់ខ្លួន គឺអ្នកស្រី Janet បានចាប់ផ្ដើមធ្វើដំណើរពីថ្ងៃទី ៩ មិនា ពី Shropshire និងឆ្ពោះទៅកាន់ Dyke Offa មុនពេលមកដល់ Dover ។ ក្រោយមក ពួកគេក៏បានទៅកាន់តំបន់ ឦសាននៃប្រទេសបារាំង រួចចូលប្រទេស Switzerland មុនពេលឆ្លងកាត់ភ្នំនានាដើម្បីចូលដល់ប្រទេស អ៊ីតាលី នៅថ្ងៃទី ៣០សីហា៕

ដោយ ៖ សូរីយ៉ាប្រភព ៖ k14