ខាងក្រោមនេះគឺជាបណ្តារកត្តាដែលធ្វើអោយអាជីវកម្មទទួលបរាជ័យ ដែលខ្ញុំសូមលើកយកមកនិយាយតកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។

៥.​ ថ្លៃចំណាយប្រតិបត្តិការខ្ពស់ ចង់សំដៅលើរាល់ការចំណាយផ្សេងៗនៅក្នុងអាជីវកម្មដូចជា ទិញទំនិញរឺសេវាកម្ម សំភារៈប្រើប្រាស់ផ្សេងៗ ចំណាយលើទឹកភ្លើង ជាពិសេសបើអាជីវកម្មនោះទាក់ទងនឹងការនាំចូលពីក្រៅប្រទេសគឺវាត្រូវទាក់ទងនឹងការចំណាយលើពន្ធនាំចូលថែមទៀត។ បើពន្ធនាំចូលមានតំលៃខ្ពស់ វាតំរូវឲយើងលក់ចេញវិញក៏មានតំលៃខ្ពស់ដែរ ដែលកត្តានេះធ្វើឲអតិថិជនមិនសូវហ៊ានទិញទំនិញរឺសេវាកម្មរបស់យើងដោយទៅទិញនៅកន្លែងដែលមានតំលៃថោកជាង ធ្វើឲយើងបាត់បង់នូវប្រាក់ចំនូលផងដែរ។

/

៦. គ្មានការឆ្លើយតបនិងវាយប្រហារដៃគូប្រកួតប្រជែងកត្តានេះគឺចង់និយាយទៅលើការធ្វើអាជីវកម្មដែលមានទំរង់ប្រហាក់ប្រហែលគ្នា។ បើសិនជាដៃគូប្រ កួតប្រជែងគេមានPromotion អ្វីពិសេសដូចជា​ ការបញ្ចុះតំលៃរឺការលើកទឹកចិត្តដល់អតិថិជន រីខាង យើងមិនមានវិធីសាស្រ្តអ្វីក្នុងការឆ្លើយតបនិងវាយប្រហារទៅវិញ នៅតែលក់ក្នុងតំលៃដដែលដោយ គ្មានការលើកទឹកចិត្តដល់អតិថិជន វានឹងប្រឈមមុខនឹងការបាត់បង់អតិថិជន ក៏ដូចជាបាត់បង់នូវ ប្រាក់ចំនូលផងដែរ។ ៧. គ្មានអាជីវកម្មរឺផែនការគួរឲជឿជាក់គឺចង់សំដៅទៅលើការរៀបចំផែនការលក់ដូរមិនបានច្បាស់លាស់ មិនបានឆ្លើយតបទៅនឹងតំរូវការ លើទីផ្សារបច្ចុប្បន្ន។ ឧទាហរណ៍ ជិតរដូវចូលឆ្នាំមកដល់ គឺយើងទិញនូវទំនិញណាដែលចាំបាច់ ទាក់ទងទៅនឹងចូលឆ្នាំ។ ជាក់ស្តែងដូចជាទឹកក្រូច ទឹកផ្លែឈើ ជាពិសេសស្រា ស្រាបៀរ...វាពិតជា មានតំរូវការខ្ពស់ជាងទំនិញណាៗទាំងអស់ តែបើយើងបែរជាទៅទិញគ្រឿងសំអាងទៅវិញ គឺវាមិនត្រូវទៅនឹងតំរូវការពេលនោះឡើយ ធ្វើឲទំនិញរបស់យើងលក់មិនសូវដាច់ ហើយវានឹងប៉ះពាល់នឹងដើមទុនជាមិនខាន។ ៨. ការដកលុយចេញច្រើនពេក ចង់សំដៅលើការដកលុយចេញពីសំណាក់ថៅកែ។ បើសិនថៅកែដកលុយចេញមានចំនួនច្រើនពេក វានឹងធ្វើឲប៉ះពាល់ដល់លុយសំរាប់រកស៊ី រឺក៏ធ្វើឲចូលដើមជាដើម។ កត្តានេះក៏អាចធ្វើឲអាជីវកម្មប្រ ឈមមុខនឹងការដួលរលំផងដែរ។

/៩. ទីតាំងមិនល្អ កត្តានេះគឺសំខាន់ណាស់សំរាប់ការចង់បង្កើតអាជីវកម្ម។ បើទីតាំងមិនល្អហើយ អាជីវកម្មរបស់យើង ពិតជាមិនសូវមានអតិថិជនមកទិញ ឬជាវសេវាកម្មឡើយ។ ពេលនោះយើងក៏មិនមានប្រាក់ចំនូលណាសំរាប់បន្តរកស៊ីទៀតដែរ ដែលជាហេតុធ្វើឲអាជីវកម្មរបស់យើងប្រឈមមុខនឹងការដួលរលំវិញមិនខាន។

ការរៀបរាប់ខាងលើនេះ គ្រាន់តែជាចំនេះដឹងដ៏តិចតួចស្ដួចស្តើងដែលខ្ញុំបានសិក្សាតែប៉ុណ្ណោះ(មិនមានជាគំនិតរបស់camnewsឡើយ) ដូច្នេះកំហុសខុសឆ្គងប្រាកដជាកើតមានដោយចៀសមិនផុត សូមប្រិយមិត្តទាំងអស់មេត្តាអាធ្យាស្រ័យដល់ខ្ញុំបាទផង។ ហើយខ្ញុំបាទរង់ចាំស្វាគមន៍ ជានិច្ចនូវរាល់មតិរិះគន់ដោយក្តីរីករាយជាទីបំផុត៕

ដោយ៖ និស្ស័យប្រភព៖nissay