បុរសជនជាតិរូស្ស៊ីម្នាក់បាន ធ្វើអោយមិត្តស្រីរបស់ខ្លួនភ័យស្ទើរលោះព្រលឹងដោយសារតែចង់សាកចិត្តស្មោះ នឹងសុំរៀបការ។ Alexey Bykov ជាបុរសជនជាតិរូស្ស៊ីម្នាក់អាយុ ៣០ ឆ្នាំមកពីទីក្រុង Omsk បានទៅរកអ្នកដឹកនាំសម្ដែង នឹងតារាសម្ដែងប៉ុន្មាននាក់ដើម្បីជួយខ្លួន សម្ដែងជាមានគ្រោះថ្នាក់ចរាចរណ៍ដើម្បីសាកចិត្តស្មោះរបស់មិត្តស្រីរបស់ខ្លួន និងសុំរៀបការតែម្ដង។
នាង Irena Kolokov ជាមិត្តស្រីបានប្រាប់ថានាងពិតជាខឹងខ្លាំងណាស់នៅពេលដែលនាងបានដឹងថាវាគ្រាន់តែជាល្បិចដើម្បីបំភ័យនាងនោះ ប៉ុន្តែនាងក៏សប្បាយចិត្តណាស់ដែរនៅពេលដែលបុរសដែលនាងស្រលាញ់សុំនាងរៀបការ។ នាង បានប្រាប់ថាពួកគេបានណាត់ជួបគ្នាតែជាចៃដន្យនាងបានឃើញមានរថយន្តសង្គ្រោះនៅពេញផ្លូវមើលទៅទំនងជាមានគ្រោះថ្នាក់កើតឡើង ហើយនាងបានឃើញសង្សាររបស់នាងគេងក្នុងត្លុកឈាម មានគ្រូពេទ្យម្នាក់ប្រាប់នាងថាសង្សារនាងមិនអាចទៅរួចនោះទេ ទើបបណ្ដាលអោយនាង ឈរសម្រក់ទឹកភ្នែកតែម្ដង។
តែអ្វីដែលមើលទៅដូចជាមិនគួរអោយជឿនោះគឺថា បុរសម្នាក់នេះបានងើបចេញពីត្លុកឈាមហើយមកសុំនាងរៀបការឆៅឆៅ តែម្ដង និយាយរួមទៅនារីជាមិត្តស្រីនោះប្រាប់ថានាងពិតជាចង់សម្លាប់សង្សាររបស់នាងចោលណាស់នៅពេលដែលគេដឹងថា សង្សាររបស់គេពញ្ជាក់គេលេងជាមួយរបៀបខុសរឿងបែបនេះ។
Alexey បានប្រាប់ថាការពិតទៅគេចង់ដឹងថាតើមិត្តស្រីរបស់គេគិតយ៉ាងណាប្រសិនបើជីវិតរបស់នាងត្រូវរស់នៅដោយគ្មានគេនោះ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14