វ៉ាស៊ីនតោន៖  មន្ត្រីផ្លូវការធនាគារពិភពលោកកំពូល បាននិយាយកាលពីថ្ងៃព្រហស្បតិ៏ថា៖ ទីភ្នាក់ងារអន្តរជាតិ កំពុងស្វែងរកការផ្តល់ចំណីអាហារ និងរថយន្តដឹកទៅកាន់ប្រជាជន អត់ឃ្លាន នៅក្នុងប្រទេសលីបេរីយ៉ា និងសេរ៉ាលីអន ដើម្បីបញ្ឈប់ ការរាតត្បាតមេរោគ Ebola។ //// ភាពអត់ឃ្លាន កំពុងរាលដាលយ៉ាងលឿន នៅពេលដែលកសិករបានស្លាប់ ដែលធ្វើឲ ផលដំណាំ ខូចស្អុយរលួយក្នុងស្រែចំការ។ អ្នកដឹកទំនិញភ័យខ្លាច នឹងជំងឺឆ្លងដ៏ កាចសាហាវនេះ ក៏បញ្ឈប់ការដឹកជញ្ជូន។ ហាងជាច្រើនបានបិទ អាកាសចរមួយចំនួនបាន បិទផ្លូវ ។ នាយក សុខភាពនៃធនាគារពិភពលោក Tim Evans បាននិយាយថា៖ តំបន់ The Mano River ជាជំរករបស់ប្រជាជនប្រហែល១លាននាក់ គឺជាការព្រួយបារម្ភដ៏ធំ ហើយបញ្ហានេះ ត្រូវបានលើកឡើងកាលពីថ្ងៃពុធ ដោយរដ្ឋលេខាធិការអង្គការសហប្រ ជាជាតិ  Ban Ki Moon។ គាត់បាននិយាយនៅក្នុងកិច្ចសំភាសន៏ថា៖ អតិផរណានៃតំលៃម្ហូបអាហារ មានការកើនឡើងជាខ្លាំង ហើយវាមានការលំបាកជាច្រើនក្នុងការនាំយកម្ហូបអាហារ ទៅកាន់ប្រជាជនដែលត្រូវបានដាក់ឲនៅដាច់ពីគេ។​ ធនាគារពិភពលោក អមជាមួយ អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក កំពុងប្រមាណមើលពីវិធីបញ្ជូនចំណីអាហារជាបន្ទាន់។​ បើមិនដូច្នោះទេ ប្រជាជនទាំងនោះ ប្រឈមមុខ នឹងវិបត្តិ សុខភាពបណ្តាលមកពីការទទួលទានអាហារមិនគ្រប់គ្រាន់ ឬក៏ការ រាលដាលនៃជំងឺផ្សេងៗទៀត។ លោក Evans បាននិយាយថា៖ ការផុសឡើងនេះ គឺជាការឆ្លើយតបមួយដ៏សំខាន់។ ពួកយើងកំពុងរកមើលឲប្រាកដថា តំរូវការគឺជាអ្វី និងនៅទីណា​ ហើយនឹងរិះរក វិធីបញ្ជូន ដើម្បីឲច្បាស់ថា ​ចំណីអាហារទាំងនោះបានទៅដល់កន្លែងត្រឹមត្រូវ។ ទន្ទឹមនឹងនេះ កម្មវិធីចំណីអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានប្រកាសថា៖ ប្រទេសហ្គីណេ លីបេរីយ៉ា និងសេរ៉ាលីអន កំពុងមានការរង្គោះរង្គើ ដោយសារមានមនុស្សស្លាប់ដោយជំងឺEbola ជាង១,០០០ នាក់។ វាកំពុងប្រមូលផ្តុំ ក្រុមជាច្រើន ដើម្បីបញ្ជូនអាហារទៅតំបន់នោះ និងទប់ស្កាត់ាការរាលដាល​នៃគ្រោះអត់ឃ្លាន។

 

ប្រែសំរួលដោយ៖  មុន្នីប្រភព៖  news