នៅឯប្រទេសជឿនលឿនមួយមានបុរសម្នាក់ត្រូវការទិញរថយន្តមួយគ្រឿងគ្រាន់ទុកទៅធ្វើការ។គាត់បានទៅកាន់ក្រុមហ៊ុនលក់រថយន្តមួយកន្លែងក្រោយពីគិតលុយ រួចរាល់ហើយ បុគ្គលិកអ្នកលក់ក៏បានប្រាប់អោយគាត់មកទទួល យករថយន្តក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត។
អ្នកទិញ៖ អោយខ្ញុំមកទទួលយករថយន្តពេលព្រឹក ឬពេលល្ងាច? បុគ្គលិក៖ អូ!រង់ចាំដល់ទៅដល់១០ឆ្នាំទៀតឯណោះទោះចង់មកយកពេលព្រឹកឬពេលល្ងាចវាសំខាន់អ្វីទៅសម្រាប់អ្នក? អ្នកទិញ៖ ពិតណាស់វាសំខាន់សម្រាប់ខ្ញុំបើមកទទួលយកពេលព្រឹកវាល្អព្រោះជាងតបណ្តាញទឹកគេបានណាត់មកជួសជុលក្បាលរ៉ូប៊ីណេទឹកអោយខ្ញុំក្នុងថ្ងៃតែមួយនេះ១០ឆ្នាំខាងមុខទៀតនឹងកន្លែងរៀនបើកបររថយន្តក៏គេណាត់ មកបង្រៀនខ្ញុំក្នុងថ្ងៃតែមួយនេះផងដែរ។បុគ្គលិក៖ អូ! លោកពិតជាសាហាវណាស់! សូមសរសើរ!៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke