នៅសហរដ្ឋអាមេរិកកំពុងតែមានបញ្ហាមួយដែលក្មេងៗ យុវវ័យកំពុងតែឆ្កូតនឹងការលេងល្បែងទឹកកក អំបិល។ការលេងនោះគឺវាងាយស្រួលណាស់គ្រាន់តែយកទឹកកក មកដាក់លាយជាមួយអំបិលឱ្យច្រើនហើយយកមកដាក់លើស្បែករង់ចាំមើលថាតើម្នាក់ណាដែលអាចទ្រាំបានយូរជាងគេ។ ការធ្វើបែបនេះគឺវាមានគ្រោះថ្នាក់ណាស់ ដែលបណ្ដាលឱ្យសីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅជាង-១៧ អង្សារសេ ហើយនៅពេលដែលកំដៅច្រាលចេញពីក្នុងខ្លួនមកវិញនៅពេលដែលទឹកកកត្រូវបានយកចេញនោះ វាអាចបណ្ដាលឱ្យរលាកស្បែកបានយ៉ាងងាយ។មានយុវវ័យជាច្រើនដែលបានចូលពេទ្យដោយសារតែការប្រកួតបែបនេះ ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ ១២ ឆ្នាំមកពី Pittsburgh បានរងគ្រោះរលាកខ្នងយ៉ាងដំណំដោយសារតែការលេងបែបនេះ៕

ដោយ៖ ផានិតប្រភពពី៖ K14