មិនគួរអោយជឿ ៖ ល្បែងកំសាន្តជិះកៅអីហោះ ដែលមានរយៈកំពស់ខ្ពស់ជាងគេបង្អស់ត្រូវបានរកឃើញ និងមានតែមួយគត់នៅឯ Swedish theme park ប្រទេសស៊ុយអែត នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទំព័រសារព័ត៌មានប្លែកបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់បន្ថែមថា ល្បែងកំសាន្តប្រភេទនេះ ត្រូវបានគេហៅថា chair carousel ។ អ្វីដែលជាភាពប្លែក និង អស្ចារ្យជាង chair carousel មកពីជុំវិញពិភពលោក នោះគឺថា វាមានកំពស់ខ្ពស់ជាងគេ ពោលគឺវាមានកំពស់ដល់ទៅ ៤០០ ហ្វឺត ដែលស្នើនឹង ១២១ ម៉ែត្រឯណោះ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមថា វាត្រូវបានគេផលិតឡើងដើម្បីជាការគម្រប់ខួបលើកទី ១៣០ ឆ្នាំ នៃ Swedish theme park មួយនេះ ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចរីករាយ បែបលក្ខណៈរន្ធត់ចិត្ត បុកពោះ ជាមួយនឹងដៃគូរបស់ខ្លួនផងដែរ ក៏ព្រោះតែវាមានអង្គុយទន្ទឹមនឹងគ្នាពីរៗ ដូចគ្នានោះ៕
ដោយ ៖ រិទ្ធីប្រភព ៖ spy