Justin Bieber គឺជាតារាវ័យក្មេង ដ៏ល្បីល្បាញ ដែលរូបរាងសង្ហារ ឆក់យកបេះដូងទស្សនិកជននារីៗ បានជាច្រើននាក់ ។ ថ្មីៗនេះ Justin Bieber បានបែកធ្លាយរូបមួយ ដ៏គួរអោយចង់សើចបំផុតនៅពេលបានឃើញ ។
យោងទៅតាមគេហទំព័រ TMZ បានអោយដឹងថា ពួកគេបានទទួលរូបថត ពីមនុស្សម្នាក់ដែលរូបនោះជារូប ធ្វើអោយបុគ្គលិករបស់ TMZ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ រូបនោះគឺជា Justin Bieberស្រាតននលគោក ដោយមានតែហ្គីតាមួយប៉ុណ្ណោះ ដើម្បីបិទបាំងកន្លែងសំខាន់ ។ រូបនោះគឺថតបាននៅពេល កាលពីឆ្នាំមុន ចំថ្ងៃបុណ្យ Thanksgiving ក្នុងខែ វិច្ឆិកា ២០១២ ។ តើហេតុអ្វីបានជា Justin Bieber ស្រាតននលគក ដៃកាន់ហ្គីតានៅនឹងមុខស្ត្រីចំណាស់ម្នាក់អញ្ចឹង?តាមប្រភពព័ត៌មានបានប្រាប់ថា ដោយសារតែថ្ងៃនោះ Justin Bieber ទៅគេងនៅផ្ទះរបស់ជីដូនខ្លួន នៅឯទីក្រុង Toronto ប្រទេស កាណាដា ហើយចំថ្ងៃបុណ្យ Thanksgiving ទៀត ។ JustinBieber ចង់ធ្វើអោយជីដូនរបស់ខ្លួនសើច ក៏ស្លៀកពាក់ស៊ីវិល ពីកំណើតមក ហើយដៃកាន់ហ្គីតាបិទបាំងកន្លែងសំខាន់ ព្រមទាំងច្រៀងបទមួយ ដែលដកស្រង់ចេញពីរឿង Forrest Gump អោយជីដូនរបស់ខ្លួន ។
សមាជិកនៅក្នុងគ្រួសារ និង ជីដូនរបស់ Justin Bieber ផ្ទុះសំណើចជាខ្លាំង ពេលដែលឃើញJustin Bieber ស្រាតហើយច្រៀងបែបនេះ តែជីដូនរបស់ Justin Bieber ខំប្រឹងទប់សំណើចរួចដេញ Justin Bieber អោយទៅស្លៀកពាក់វិញ ។ ទស្សនិកជនបានបញ្ចេញមតិថា Justin Bieberពិតជាមាន ទំនាក់ទំនងជាមួយគ្រួសារល្អមែន ៕
ព័ត៌មានកំសាន្ត ដែលទាក់ទងនិង Justin Bieber ផ្សេងទៀតដែលអ្នកអាចចូលចិត្ត ៖-JUSTIN BIEBER ក្លែងក្លាយបន្លំភ្នែកអ្នកគាំទ្រ អោយថតរូបជាមួយខ្លួន បានជាច្រើន (មានវីដេអូ)-SELENA ថើបប្រុសផ្សេង ឌឺដាក់ JUSTIN BIEBER ដែលថើបស្រីផ្សេងដែរ-JUSTIN BIEBER យកទូរស័ព្ទទស្សនិកជន ដាក់ក្នុងខោហើយ គប់ចោលនៅលើឆាក (មានវីដេអូ)
ដោយ ៖ លីលីប្រភព ៖ tmz