មិនគួរអោយជឿ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ ដែលទើបតែបានចេញផ្សាយអត្ថបទរបស់ខ្លួន កាលពីវេលាល្ងាចម្សិលមិញនេះ អោយដឹងថា ស្រ្តីជាម្តាយម្នាក់ដែលត្រូវបានក្រុមវេជ្ជបណ្ឌិត បានអះអាងថាស្លាប់បាត់បង់ជីវិតនោះ បែរជាបើកភ្នែក និងដឹងខ្លួនមួយរំពេច អំឡុងពេលដែលក្រុមវេជ្ជបណ្ឌិត បានធ្វើការវះកាត់យកសរីរាង្គរបស់គាត់ចេញ ទុកដើម្បីធ្វើការបរិច្ចាក។
គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះ Colleen Burns វ័យ ៤១ ឆ្នាំ ត្រូវបានក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ St Joseph’s hospital ទីក្រុងញ៉ូវយ៉ក បានអះអាងថាស្លាប់បាត់បង់ជីវិតកាលពីពេលកន្លងទៅ ដោយសារតែបានប្រើសារធាតុញៀនហួសកំរិតខ្លាំងពេក។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានព័ត៌មានថា លោកស្រី Colleen បានស្លាប់បាត់បង់ជីវិតហើយនោះ សមាជិកដែលជាក្រុមគ្រួសារលោកស្រីពិតជាមានទុក្ខក្រៀមក្រំជាខ្លាំង ខណៈពេលដែលក្រោយមក ពួកគេក៏បានសម្រេចចិត្ត អនុញ្ញាតអោយក្រុមវេជ្ជបណ្ឌិតធ្វើការវះកាត់យកសរីរាង្គ ដើម្បីទុកធ្វើការបរិច្ចាក។
ផ្ទុយទៅវិញ អំឡុងពេលនៃការវះកាត់យកចេញ នូវសរីរាង្គរបស់លោកស្រី ស្រាប់តែមួយរំពេចនោះ គាត់ក៏បានដឹងខ្លួនទៅវិញ ។ ជាការពិត គាត់មិនបានស្លាប់បាត់បង់ជីវិតនោះទេ ពោលគឺ គ្រាន់តែ ភ្លឹក តែប៉ុណ្ណោះ coma ក៏ដោយសារតែមានការធ្វេសប្រហែសពីសំណាក់ក្រុមវេជ្ជបណ្ឌិត ដោយមិនបានធ្វើការវិភាគអោយច្បាស់លាស់ ថាតើប្រព័ន្ធខួរក្បាលរបស់លោកស្រី ពិតជាលែងដំណើរការយ៉ាងពិតប្រាកដ ឬក៏យ៉ាងណា?
ដោយឡែក បន្ទាប់ពីបានកើតមានឡើងនូវករណីមួយនេះហើយនោះមន្ទីរពេទ្យ St Josephhospital ត្រូវបានចោទប្តឹង និងពិន័យជាសាច់ប្រាក់ ៤,០០០ ផោន ៕
ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ