អាចារ្យកាតូលិកសួរកូនកំលោះពេលរៀបការ៖ អាចារ្យ៖ លោកស្រឡាញ់នាងស្មោះស្ម័គ្រទេ? កូនកំលោះ៖ បាទ, ខ្ញុំស្រឡាញ់នាងយ៉ាងស្មោះស្ម័គ្របំផុត ។ លោកអាចារ្យសួរកូនក្រមុំម្តង៖ នាងស្រឡាញ់លោកខាងស្មោះស្ម័គ្រទេ? កូនក្រមុំ៖ ចាស, ខ្ញុំស្រឡាញ់គាត់ដោយស្មោះស្ម័គ្រ
លោកអាចារ្យសួរបន្ថែម៖ អ៊ីចឹងប្តីទៅណា នាងព្រមតាមជាប់រហូតទេ? អត់ទេ!រឿងហ្នឹងខ្ញុំមិនអាចធ្វើបានទេ ។ ម៉េចអ៊ឹចឹង? គាត់ជាបុគ្គលិកប្រៃសណីយ៍ ថ្ងៃណាក៏ដើរចែកសំបុត្រពីផ្ទះមួយទៅផ្ទះមួយ ទាល់តែដល់ម៉ោង៥ល្ងាច ទើបឈប់ អោយខ្ញុំតាមគាត់ត្រុកៗម៉េចកើតទៅ?
ដោយ៖ វណ្ណៈប្រភព៖ khmerjoke