លោកអ្នកប្រហែលជាធ្លាប់ស្គាល់តារាចម្រៀង Rap អាមេរិក Lil Wayne ហើយមើលទៅ ហើយក៏មានមនុស្សមួយចំនួន ក៏មិនសូវជាចូលចិត្តតារារូបនេះប៉ុន្មាននោះទេ។ តែថ្ងៃនេះយើងចង់នាំអ្នកទាំងអស់គ្នាអោយបានដឹងពីជីវិតពិតរបស់ Lil Wayne តាំងពីក្មេងរហូតមកដល់ជោកជ័យក្នុងជីវិតពេលនេះ។/Lil Wayne ត្រូវបានគេស្គាល់ថាជាតារាចម្រៀង Rap របស់ Cash Money Records ហើយក៏មានភាគហ៊ុនក្នុងក្រុមហ៊ុនផលិតចម្រៀងនេះក្រាស់ក្រែលផងដែរ ឈ្មោះពេញរបស់គេគឺ Dwayne Michael Carter, Jr តារា Rap រូបនេះកើតនាថ្ងៃទី ២៧ កញ្ញា ១៩៨២ មកដល់ពេលនេះមានអាយុ ៣០ ឆ្នាំគត់ជីវិតរបស់គេគឺជាជីវិតឈឺចាប់មួយ ជាកូនប្រុសទោលនៅក្នុងក្រុមគ្រួសារក្រីក្រមួយដែលរស់នៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក។/Wayne ត្រូវបានឪពុករបស់គេបោះបង់ចោល ដោយលះលែងជាមួយម្ដាយរបស់គេ នៅពេលដែលគេមានអាយុ ២ ឆ្នាំ ហើយជីវិតរបស់គេបានធំធាត់មកជាមួយ និងអំពើហិង្សា ទោះបីជាឪពុកម្ដាយរបស់គេបានលះលែងគ្នាហើយក្ដី ក៏ឪពុករបស់គេនៅតែចាត់ទុកម្ដាយរបស់គេ ជាឧបករណ៍វាយតប់ម្ដងម្កាល ហើយរូបភាពដ៏ឃោរឃៅនេះបាន បន្តរស់នៅជាមួយគេអស់រយៈពេលជាច្រើនឆ្នាំ។/ឆ្នាំ ១៩៩១ ក្នុងវ័យ ៩ ឆ្នាំដែលគ្រាន់តែជាកូនក្មេង មួយរូបនោះ គេបានបង្ហាញសមត្ថភាពក្នុងការច្រៀង Rap រហូតដល់បានជាប់ជាក្ដិបតារាមួយរូបក្នុងផលិតកម្ម Cash Money Records របស់បងប្អូន Baby & Slim William។ ដោយសារតែជាក្មេង ដែលចាប់ផ្ដើមប្រឡូក ក្នុងការប្រើសមត្ថភាពរកលុយគេតែងតែចង់ចេះចង់ដឹង ហេតុនេះហើយអ្វីដែលមិនគួរអោយភ្ញាក់ផ្អើលនោះគឺ Wayne បានបាត់បង់ព្រហ្មចារីនាអាយុ ១១ ឆ្នាំ អ្នកគិតទៅមើលថាតើ ១១ ឆ្នាំវាសមស្របដែរឬទេសម្រាប់ក្មេងប្រុសម្នាក់ប្រឡូកក្នុងការរួមភេទ? មិនត្រឹមតែបែបនេះនោះទេ ក្នុងវ័យ ១១ ឆ្នាំគេក៏បានស្គាល់រសជាតិសេពគ្រឿងញៀនផងដែរអ្វីៗទាំងអស់ ត្រូវបានក្លាយជារឿងធម្មតាចំពោះ Wayne ក្នុងវ័យ ១១ ឆ្នាំ។/ទោះយ៉ាងណាក្នុងវ័យ ១១ ឆ្នាំនេះគេនៅតែជាក្មេងក្រោមបង្គាប់ម្ដាយនៅឡើយ។ ១៩៩៤ គេបន្តជាមួយនឹង Cash Money Records ក្នុងវ័យ ១២ នេះគេសឹងតែបាត់បង់ជីវិតដោយសារតែរពឹសដៃលេងកាំភ្លើងរបស់ម្ដាយគេ តែដោយសារតែជីវិតថ្លៃទើបអាចនៅរស់នៅមកដល់សព្វថ្ងៃ។Wayne បានចូលរួមជាមួយនឹងក្រុម Hot Boys ជាក្រុមចម្រៀង Rap របស់ Cash Money នាឆ្នាំ ១៩៩៦ ក្រោយពេលដែលបានដាក់ចិត្តឈប់រៀននាឆ្នាំ ១៩៩៦ ហើយមកគិតច្បាស់លាស់ជាមួយនឹងអាជីពជាអ្នកចម្រៀង។ ២ ឆ្នាំក្រោយពីការចូលរួមជាមួយក្រុម Hot Boys ជាមួយនឹងជោកជ័យដ៏សម្បើម អ្វីដែលមិនគួរអោយជឿបានកើតឡើងសារជាថ្មី មិត្តស្រីរបស់គេដែលស្គាល់គ្នានៅសាលានាង Antonia Johnson បានប្រសូតបានកូនប្រុសមួយរូបដែលមានសុខភាពល្អ ហើយ Wayne បានក្លាយជាឪពុកម្នាក់នៅពេលខ្លួនមានអាយុ ១៦ ឆ្នាំ។Wayne និងមិត្តស្រី Antonia Johnson បានរៀបការនាឆ្នាំ ២០០៤ តែត្រូវបានបែកបាក់គ្នាវិញនា ២ ឆ្នាំក្រោយរៀបការ ហើយចាប់ពីស្រលាញ់គ្នារហូតដល់រៀបការ និងលះលែងគ្នាទៅវិញនោះគេទាំង ២មានកូនចំនួន ៤ នាក់គឺ Cameron Carter, Reginae Carter, Dwayne Carter III និង Neal Carter។អាល់ប៊ុមដំបូងរបស់គេជាតារាចម្រៀងទោលត្រូវបានចេញលក់ក្រោយពេលចួល Hot Boys បាន ៣ ឆ្នាំហើយបានចាកចេញវិញក្នុងឆ្នាំ ១៩៩៩ ដោយបានចេញមកច្រៀងទោលហើយចេញអាល់ប៊ុមទី ១មានចំណងជើងថា Tha Block Is Hot ដែលជាជោកជ័យពិតប្រាកដទី ១ បំផុតរបស់គេព្រោះក្នុងវ័យ ១៧ ឆ្នាំប៉ុណ្ណោះ គេអាចរកលុយបានរាប់លានដុល្លា និងមានឈ្មោះជាមហាសេដ្ឋីទៅហើយ។/ជាអកុសលអាល់ប៊ុមទី ២ Lights Out របស់គេបានធ្វើអោយគេខាតបង់ជាច្រើនដោយសារមិនទទួលជោកជ័យដូចអាល់ប៊ុមទី ១ យ៉ាងណាមិញគេមិនចុះចាញ់នោះទេ ក្នុងរយៈពេល ៥ ឆ្នាំពីឆ្នាំ ២០០០ ដល់ ២០០៥ គេបានចេញអាលប៊ុមទោលថ្មីចំនួន ៤ ដែលធ្វើអោយគេនៅតែមានមុខក្នុងសិល្បះជាតារាចម្រៀង Rap លំដាប់កំពូលមួយរូប។ ក្នុងឆ្នាំ ២០០៨ អាល់ប៊ុម Carter III របស់គេបាននាំអោយគេលោតមកលំដាប់កំពូលសារជាថ្មីក្រោយពេលដែលបានធ្វើអោយកក្រើកពិភព Hip Hop ជាមួយបទ Lollipop អាល់ប៊ុមនេះបានលក់ដាច់អស់ ១.៥ លានបន្ទះក្នុងរយៈពេល ១ សប្ដាហ៍ដែលវាបានក្លាយជាអាល់ប៊ុមតែមួយគត់ក្នុងប្រវត្តិសាស្រ្តដែលក់បានច្រើនជាង ១ លានបន្ទះក្នុងរយៈពេល ១ សប្ដាហ៍។/តែបើក្រលេកមកមើល ១ ឆ្នាំមុនពេលគេជោកជ័យវិញនោះគេត្រូវបានចាប់ខ្លួនពីបទទុកដាក់អាវុធខុសច្បាប់ តែយ៉ាងណាបញ្ហាទាំងនេះមិនអាចធ្វើអោយគេឈប់ពីការដើរលើផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យបាននោះទេ។ ចាប់ពីឆ្នាំ ១៩៩៩ មកដល់ ២០១២ គេបានចេញលក់អាល់ប៊ុមទោលចំនួន ៩ និងនៅមាន ២ ទៀតកំពុងរៀបចំដែលអាចចេញនាឆ្នាំ ២០១៣ និង ២០១៥ និងនៅមានការច្រៀង Mixtape ជាច្រើនអាល់ប៊ុមទៀត។ ចំពោះពានរង្វាន់វិញនោះតារារូបនេះទទួលបាន ៨០ ពានក្នុងនោះមាន ១០ ពានជាពានរង្វាន់ Black Entertainment TV (BET) និង ៤ ជាពានរង្វាន់ Grammy។/មកដល់ពេលនេះ Lil Wayne មានវ័យ ៣០ ឆ្នាំហើយលោកក៏បានប្រាប់ផងដែរថា ចម្រៀងប្រហែលជាជិតដល់ពេលឈប់ប្រឡូកហើយ ព្រោះគេមានកូនដល់ទៅ ៤ នាក់ដូចនេះហើយគួរណាទុកពេលវេលាជាមួយគ្រួសារច្រើនជាជាងនៅ Studio។ Lil Wayne បានផ្ដល់កិច្ចសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍មួយនាឆ្នាំទៅមិញថាលោកនឹងធ្វើការលាឈប់ពីសិល្បះនាអាយុ ៣៥ ឆ្នាំព្រោះលោកឆ្អែតឆ្អន់ណាស់ដោយប្រលូកតាំងពីអាយុ ៩ ឆ្នាំមកនោះ ហើយប្រហែលជាបង្វែរទៅរកស៊ីអ្វីផ្សេងដូចដានចាស់របស់កំពូលតារា Rap ជើងចាស់ Dr. Dre៕

ដោយ៖ ម៉ូកា