រាល់ដងច្រើនតែនិយាយពីតារាកូរ៉េ តែពេលនេះនាំលោកអ្នកអោយក្រលេកមើលមើលតារាលោកខាងលិចវិញម្ដងទៅមើល។គេថាភាគច្រើនតារាកូរ៉េដែលប្រើភាសាអង់គ្លេសបានល្អនោះគឺមានតែ Wonder Gils និងក្រុមតារាស្រី 2NE1 នោះទេដែលប្រើប្រាស់ភាសាអង់គ្លេសបានច្រើនជាហេតុនាំអោយមានប្រិយមិត្តច្រើននៅលើ facebook តែពេលនេះយើងក្រលេកមកមើលតារាទាំង ១០ ដួងដែលមានប្រជាបិ្រយភាពបំផុតនៅលើ facebook ហើយក្នុងនោះក៏មានវត្តមានរបស់តារាបាល់ទាត់ Cristiano Ronaldo ផងដែរ។
លេខ ១ តារាដែលមានប្រជាបិ្រយភាពជាងគេនោះគឺ Eminem ដែលមានចំនួនអ្នកគាំទ្រស្ដេចតារាចម្រៀង Rap នេះដល់ទៅជាង ៦០ លាននាក់។

លេខ ២ គឺនាង Rihanna ដែលជាតារាចម្រៀង Pop អាមេរិក ហើយក៏ជាតារាក្នុងរឿង Battleshipផងដែរដែលមានអ្នកគាំទ្រជាង ៥៩ លាននាក់។

លេខ ៣ គឺជាតារាចម្រៀងជើងចាស់ Shakira ដែលសព្វថ្ងៃនេះមានអ្នកគាំទ្រចំនួនជាង ៥៣ លាននាក់លើ facebook។

លេខ ៤ គឺជាតារា Born This Way ល្បីទូទាំងពិភពលោកដែលនរណាៗក៏ស្គាល់ថាជា Lady Gaga នាងមានប្រិយមិត្តគាំទ្រជាង ៥៣ លាននាក់លើ facebook។

លេខ ៥ គឺ King of The Pop Michael Jackson ដែលទោះបីជាបានទទួលមរណៈភាពហើយក្ដីក៏នៅតែមានអ្នកគាំទ្រជាង ៥១ លាននាក់លើ facebook។

លេខ ៦ គឺតារាបាល់ទាត់រូបសង្ហា Cristiano Ronaldo ដែលមកដល់សព្វថ្ងៃនេះគេមានប្រិយមិត្តគាំទ្រដល់ទៅជាង ៤៧ លាននាក់នៅលើ facebook។

លេខ ៧ ស្រីៗណាម្នាក់ក៏ស្គាល់ដែរថាជាតារា Baby Justin Bieber តារារូបនេះទោះបីជាមិនសូវទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រជាបុរសជំទង់ក៏ដោយ ក៏គេនៅតែឈរខ្ពស់ក្នុងលំដាប់ទី៧ នៃតារាដែលមានប្រិយមិត្តគាំទ្រច្រើន នៅលើ facebook ជាមួយនឹងចំនួនអ្នកគាំទ្រប្រមាណជាង ៤៥ លាននាក់។

លេខ ៨ គឺ Katy Perry តារាញញឹមមិនចេះស្ងួត ដែលទទួលបានការគាំទ្រពីសំនាក់អ្នកប្រើប្រាស់facebook ជាង ៤៥ លាននាក់កំពុងតែដេញប្រកិតជាមួយនឹង JB ផងដែរ។

លេខ ៩ គឺតារាជើងចាស់ម្ចាស់បទ Right Now NaNaNa ដែលល្បីជាខ្លាំងកាលពីប៉ុន្មានឆ្នាំមុនពេល Kpop លុកលុយស្រទាប់យុវវ័យ នោះគឺ Akon ដែលមានអ្នកគាំទ្រលើ facebook ជាង៤១ លាននាក់។

ចុងក្រោយលេខ ១០ លោកអ្នកប្រហែលជាស្ទើរតែមិនជឿនូវអ្វីដែលយើងខ្ញុំនឹងប្រាប់អ្នកនៅពេលនេះទេមើលទៅ។ អ្នកដែលឈរនៅលេខ ១០ គឺ Lil Wayne ថៅកែផលិតកម្ម Young Money Ent.ដែលជាផ្ទះរបស់តារាចម្រៀង Rap ល្បីៗជាច្រើនដូចជា Drake, Eminem និង Nicki Minaj ជាដើមហើយបើប្រៀបធៀបទៅ JB នោះ Lil Wanye មានអ្នកគាំទ្រប្រមាណជាង ៣៨ លាននាក់ប៉ុណ្ណោះប៉ុន្តែប្រសិនបើ Lil Wayne ហ៊ានតែ Update Status របស់ខ្លួនតែបន្តិចនោះក៏មានអ្នកគាំទ្រមកចូលLike និង Comment ច្រើនជាង JB ទៅទៀត។ និយាយទៅសូម្បីតែ Like World Record របស់នំOreo ក៏ Lil Wayne អាចបំបែកបានដែរ ដូចនេះ Lil Wayne ត្រូវបានគេចាត់ទុកជាតារាដែលមានប្រជាប្រិយភាពបំផុតលើ facebook៕

ដោយ៖ ម៉ូកាប្រភពពី៖ k14