បើតាមប្រភពសារព័ត៌មានសារបរទេសដែលបានចេញផ្សាយ កាលពីម្សិលមិញនេះ បានអោយដឹងថា ជាងថតរូបម្នាក់ដែលជាជនជាតិជប៉ុន នឹងមានឈ្មោះថា Haruhiko Kawaguchi បានមានគំនិតច្នៃប្រឌិតថ្មី ហើយប្លែក ស្របពេលដែលគាត់បានខ្ជប់មនុស្សដែលជាគូរស្នេហ៍នឹងគ្នា នៅក្នុងថង់ប្លាស្ទិច រួចធ្វើការថតរូប ដើម្បីជាការបញ្ជាក់អោយដឹងថា ទំនាក់ទំនងស្នេហារបស់ពួកគេ មានភាពស្រស់ស្រាយ ក៏ដូចជាមានអាយុកាលបានយូរអង្វែង។

គួរបញ្ជាក់ផងដែរ គំរោងរបស់ជាងថតរូបម្នាក់នេះ មានឈ្មោះថា Flesh Love ដែលគំរោងនេះផ្ទាល់គោលគំនិតចម្បងគឺថតរូបប្លែកៗរបស់គូរស្នេហ៍ ដែលជាការសរបញ្ជាក់អោយដឹងថា ទំនាក់ទំនងស្នេហារបស់ពួកគេត្រូវបានការពារ ក៏ដូចជានឹងមានទំនាក់ទំនងល្អយូរអង្វែង។

លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់ជាងថតរូបម្នាក់នេះ ក៏បានបញ្ជាក់អោយដឹងថា ការខ្ចប់មនុស្សដើម្បីធ្វើការថតរូបនេះ អាចធ្វើទៅបានភាគច្រើនទៅលើចំណោមគួរស្នេហ៍ដែលពួកគេនឹងត្រូវបានខ្ចប់ នៅក្នុងថង់ប្លាស្ទិច ដែលបានទិញមកពីប្រព័ន្ធអ៊ិនធើណែត នឹងមានបណ្តោយប្រមាណជាង 150 cm នឹងទទឺង 74 cm ហើយគូរស្នេហ៍ដែលត្រូវបានខ្ចប់នៅក្នុងថង់ប្លាស្ទិចនោះត្រូវអត់ខ្យល់ដកដង្ហើមប្រមាណជាង 10 ទៅ 20 វិនាទី ដើម្បីជាការរួចស្រេចនៅក្នុងការថតរូបនៅក្នុងថង់ប្លាស្ទិចនោះ។

គួររំឭកផងដែរថា គំនិតថ្មីហើយប្លែករបស់ជាងថតរូបជនជាតិជប៉ុនម្នាក់ ក៏ទទួលបានការគាំទ្រមួយចំនួនផងដែរ ពីសំណាក់បណ្តាគូរស្នេហ៍មួយចំនួន។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ការថតរូបនៅក្នុងថង់ប្លាស្ទិចនោះ មានទិដ្ឋភាពក៏ដូចជារូបរាងបែបណានោះ សូមប្រិយមិត្តងាកក្រឡេកមកមើលបណ្តារូបមួយចំនួន ក៏ដូចជា វីដេអូឃ្លីប ដែលមានដូចខាងក្រោមជាបន្តបន្ទាប់ ៖
ដោយ ៖ រិទ្ធីប្រភព ៖ odditycentral