ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់អោយដឹងថា គ្រូប្រុសបង្រៀនហែលទឹកម្នាក់  ត្រូវបានកាត់ទោសអោយជាប់ទ្រុង ១៨ ខែបន្ទាប់ពីគាត់បានច្រឡំផ្ញើ សិច ទៅ All Contacts ដែលនៅក្នុងនោះរួមមានក្មេងស្រីមិនទាន់គ្រប់អាយុ ក៏ដូចជាក្រុមគ្រួសាររបស់ខ្លួនឯងផងដែរ។

width=501                          លោក Craig Evans វ័យ ២៤​ ឆ្នាំ ជាគ្រូបង្រៀនហែលទឹក

គួរបញ្ជាក់ផងដែរថា    គ្រូប្រុសបង្រៀនហែលទឹករូបនោះ     ក៏ត្រូវបានបញ្ជាក់អត្តសញ្ញាណផងដែរ ពោលគឺគាត់មានឈ្មោះថា   Craig Evans វ័យ ២៤​ ឆ្នាំ  ជាពលរដ្ឋរស់នៅក្នុងទីក្រុងឡុងដ៍  ប្រទេសអង់គ្លេស ។  លើសពីនេះទៅទៀត  បើយោងតាមរបាយការណ៍ដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា លោក Evans ទើបតែបានទិញទូរស័ព្ទដៃ BlackBerry ថ្មី ហើយភ្លាមៗនោះ គាត់ក៏បានប្រើប្រាស់ជាធម្មតា តែដោយឡែក មានពេលមួយនោះ គាត់ក៏បានផ្ញើសារ (SMS)  ទៅកាន់មិត្តស្រីរបស់ខ្លួន ដើម្បីស្នើសុំរួមភេទ អ្វីដែលមិនគួរអោយជឿនោះគឺថា សារនោះបែរជាមិនត្រឹមតែផ្ញើចូលទូរស័ព្ទដៃរបស់មិត្តស្រីខ្លួននោះទេ ហើយថែមទាំងផ្ញើចូលក្រុមគ្រួសាររបស់គាត់ កូនសិស្សស្រីវ័យ ១៣ នឹង ១៤ ឆ្នាំពីរនាក់ រួមទាំងមិត្តភក្តិមួយចំនួនផ្សេងទៀត ពោលគឺផ្ញើទៅ All Contacts តែម្តង។

លុះក្រោយមក ភ្នាក់ងារមានសមត្តកិច្ចក៏បានធ្វើការឃាត់ខ្លួនលោក បន្ទាប់ពីកើតមានឡើងនូវភាពចៃដន្យមួយនេះ ស្របពេលដែលគាត់ត្រូវប្រឈមមុខក្នុងការជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទញុះញ៉ុងក្មេងស្រីមិនទាន់គ្របអាយុអោយមានចំណង់ផ្លូវភេទ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល