ស្រីស្អាតក្រុម 4minute បានត្រឡប់មកជួបទស្សនិកជន សារជាថ្មីម្តងទៀតហើយ បន្ទាប់ពីទទួលបានជោគជ័យ និង ការគាំទ្រយ៉ាងខ្លាំងក្លា បន្ទាប់ពីចេញបទ What's Your Name រួចមក ។
ថ្ងៃនេះ 4minute បានត្រឡប់ចេញមកសួរ ទស្សនិកជនម្តងទៀត ជាមួយនិងវីដេអូចំរៀងថ្មី ដែលមានចំណងជើងថា Is It Poppin? ។ បទនេះជាស្នាដៃផលិតរបស់ផលិតករ Brave Brothersដែលជាអ្នកចូលរួមផលិត Album ថ្មីរបស់ពួកនាង ។ បទនេះជាចង្វាក់ Hip Hop និយាយអំពីនារីម្នាក់ ដែលអន់ចិត្ត ព្រោះតែមិត្តប្រុសចូលចិត្តដើរលេង ជប់លៀងច្រើន ហើយមិនរវល់ពីនាង ។ដើម្បីកុំអោយខាតពេលយូរ ចឹង Camnews សុំនាំទស្សនិកជន ទៅចូលរួមទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ allkpop,youtube